បន្ទាប់ពីបានសែនព្រេនចាប់ដៃគ្នាជាគូស្វាមីភរិយាជាមួយនាយកៃដមក តារាកំប្លែងស្រីអ្នកនាង ខ្ញុង ឬឈ្មោះពិត ស្រេង សុកាន់ដា មានដំណឹងល្អហើយនៅពេលនេះ គឺការត្រៀមទទួលសមាជិកថ្មីនាពេលខាងមុខឆាប់ៗនេះហើយ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អ្នកនាងខ្ញុង នៅថ្ងៃទី4 ខែធ្នូ ឆ្នាំ2017នេះ បានឱ្យដឹងថា «ពេលនេះខ្ញុំត្រូវកាត់បន្ថយការចំណាយ ក្នុងការដើរលេងទិញសម្លៀកបំពាក់ របស់ប្រើប្រាស់ ដើម្បីត្រៀមទទួលយកនូវសមាជិកថ្មីម្នាក់ទៀត ព្រោះសមយ័នេះបើគ្មានលុយ ស្អីក៏គ្មានដែរ សូម្បីតែសុភមង្គលគ្រួសារ»។ គ្រាន់តែបង្ហោះសារបែបនេះភ្លាម ត្រូវបានមហាជនមួយចំនួនរំពៃគិតថា ប្រហែលជានាងកំពុងតាំងគភ៌ជាមួយស្វាមីហើយមើលទៅ និងមានអ្នកខ្លះបានចោទជាសំនួរថា តើកំពុងតែទិញដី និងផ្ទះបន្ថែម មែនទេបង?
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ តារាកំប្លែងស្រីរូបនេះកំពុងតែត្រូវប៉ាន់ខ្លាំងនៅក្នុងវិស័យសិល្បៈខ្មែរ ទាំងការសម្ដែងលើឆាក និងការថតខ្សែភាពយន្ដជាច្រើនរឿង រហូតដល់អ្នកនាងមានប្រាក់ចំណូលក្នុងមួយខែៗមិនតិចជាងម៉ឺនដុល្លារនោះទេ ដែលជាហេតុបណ្ដាលឱ្យអ្នកនាងខ្ញុង វិវឌ្ឍខ្លួនក្លាយជាថៅកែស្រីលក់សាច់ក្រកដែលកំពុងតែជោគជ័យថែមទៀតផងដែរ ៕