បើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo ដែលបានចេញផ្សាយនៅថ្ងៃទី4 ខែធ្នូ ឆ្នាំ2017 នេះ បានឱ្យដឹងថា ថ្មីៗនេះកំពូលតារាចម្រៀងស្រីKpop គឺនាង CL បានទម្លាយអារម្មណ៍ពិតរបស់ខ្លួន និងភាពលំបាកបំផុត ក្រោយពេលអតីតសមាជិករួមក្រុមចម្រៀង នាង Minzy បានចាកចេញពីក្រុមចម្រៀង 2NE1។ CL បានសម្រក់ទឹកភ្នែកយ៉ាងច្រើន ខណៈកំពុងផ្ដល់បទសម្ភាសនៅក្នុងកម្មវិធី ” Livin’ the Double Life” ។
នាងបានពោលថា «នាងខ្ញុំដឹង ខ្ញុំត្រូវតែគិតអំពីអ្នកគាំទ្រទាំងឡាយ ក៏ប៉ុន្ដែទំនុកច្រៀងនេះមានន័យសម្រាប់ Minzy ក្នុងការចាកចេញទៅដោយស្ងៀមស្ងាត់។ នាងខ្ញុំសង្ឃឹមថា នាងគួរតែរីករាយ ខណៈដែលនាងអាចឈរបានតែម្នាក់ឯង។ហើយនាងខ្ញុំក៏សង្ឃឹមទៀតថា នាងនឹងបង្កើតចម្រៀងបានយ៉ាងល្អ និងមានទំនុកចិត្តខ្លាំង ពោលគឺដូចអ្វីដែលនាងខ្ញុំបានសរសេរនៅក្នុងបទចម្រៀងនេះសម្រាប់ Minzy ផងដែរ»។ CL បានសម្រក់ទឹកភ្នែករៀបរាប់អំពីបទចម្រៀងចុងក្រោយរបស់ក្រុម 2NE1 ដែលមានចំណងជើងថា “Good Bye” ត្រូវបានតែងសម្រាប់ Minzy។
គួរបញ្ជាក់ផងដែរថា CL នាងបានទម្លាយអារម្មណ៍របស់ខ្លួនចំពោះ Minzy ក្នុងនាមខ្លួននាងជាប្រធានដឹកនាំក្រុមចម្រៀងមួយនេះ នាងថា «វាជាការខកចិត្តមួយ។ នៅក្នុងកែវភ្នែករបស់ខ្ញុំ វាពិតជាមានការលំបាកខ្លាំងណាស់ ខណៈដែលនាងខ្ញុំបានក្លាយជាអ្នកដឹកនាំវ័យក្មេងបំផុត។ ដូច្នេះខ្ញុំមានអារម្មណ៍ដូចវិកលចរិតចំពោះការទទួលខុសត្រូវ។ ខ្ញុំចង់ឱ្យវាបន្ដរហូតដល់ទីចុងបញ្ចប់បំផុត។ ខ្ញុំចង់ទទួលខុសត្រូវចំពោះក្រុមរហូត»។
ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖