តាមរយៈសារព័ត៌មាន Mthai នៅថ្ងៃទី3 ខែធ្នូ ឆ្នាំ2017 នេះ បានចេញផ្សាយឱ្យដឹងថា កំពូលតារាសម្ដែងស្រី Angelina Jolie បាននាំកូនៗទាំង 5 នាក់ រួមជាមួយនឹងមិត្តភ័ក្ដិជំនិតរបស់អ្នកនាងដែលជាអ្នកនិពន្ធរឿង “ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” គឺ អ្នកស្រី អ៊ឺង លួង ទៅថ្វាយបង្គំព្រះពុទ្ធ និងធ្វើបុណ្យនៅក្នុងអារាមខ្មែរមួយក្នុងទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក។
បើតាមការបង្ហោះរូបជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់អ្នកនាងដែលមានឈ្មោះថា @angelina.jolie គេសង្កេតឃើញមានវត្តមានកូនៗទាំងអស់ និងអ្នកនាង Angelina Jolie បានទៅធ្វើបុណ្យ ថ្វាយបង្គំព្រះ អុជធូបទាំងអស់គ្នា លើកលែងតែកូនប្រុសចិញ្ចឹមជនជាតិវៀតណាម ( Pax )ម្នាក់ ដែលអវត្តមានមិនបានចូលរួមសាងកុសលជាមួយគ្នា។ គួរបញ្ជាក់បន្ថែមថា នៅក្នុងថ្ងៃធ្វើបុណ្យនេះផងដែរ គឺក្នុងគោលបំណងរំឭកដល់ថ្ងៃកំណើតរបស់ Pax Thien ដែលបានរំលងកាលពីថ្ងៃពុធ ទី 29 ខែវិច្ឆិកា សប្ដាហ៍មុននេះផងដែរ។
ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖
#AngelinaJolie and her children visited a #Buddhist temple in #LongBeach, #California. pic.twitter.com/sckhQQJquz
— Angelina Jolie ❤️ (@AngelinaJ_1975) November 29, 2017