នៅថ្ងៃទី 01 ខែធ្នូ ឆ្នាំ2017 នេះ តារាបង្ហាញម៉ូដស្រី និងជាប្រធានក្រុមបង្ហាញម៉ូដ “តារារះកម្ពុជា” ត្រូវបានគេស្គាល់ថាជាកញ្ញា សូរ្យ អេណា បានបង្ហោះរូបភាពមួយសន្លឹកអមដោយសារដ៏វែងអន្លាយនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដែលត្រូវបានគេមើលឃើញថា រូបភាពរបស់នាងបានស្ដែងពីភាពសិចស៊ី និងទម្រង់ដើមទ្រូងដ៏មូលក្លំ។
ក៏ប៉ុន្ដែតាមរយៈសាររបស់នាង ត្រូវបានគេសង្កេតឃើញថា នាងហាក់បីដូចជាកំពុងមានទុកក្រៀមក្រំនៅក្នុងចិត្ត ឬមួយក៏នាងគ្រាន់តែចង់ស៊ីអារម្មណ៍ក៏អាចថាបាន។ នារីម៉ូដែលរូបនេះបានរៀបរាប់ជាភាសាអង់គ្លេស ដែលមាន័យថា « នារីប្រៀបបីដូចជាផ្លែមប៉ោមដែលនៅលើដើម។ ផ្លែដែលល្អជាងគេគឺនៅចុងដើម។ មានក្មេងប្រុសម្នាក់មិនចង់ឈោងបេះផ្លែដែលល្អមួយនោះទេ ពីព្រោះវាភ័យខ្លាចធ្លាក់ពីលើដើមឈើមកនឹងឈឺចាប់។ ផ្ទុយទៅវិញវាគ្រាន់តែចង់បេះផ្លែប៉ោមដែលនៅជុំវិញ និងរើសអារលួយៗពីដីមកតែប៉ុណ្ណោះ បើវាមិនល្អក្ដី ប៉ុន្តែងាយស្រួល»។
រឿងនិទានរបស់នាងមួយនេះ ហាក់បីដូចជាកំពុងតែបង្រៀនជីវិតរបស់ខ្លួននាងឱ្យកាន់តែមានតម្លៃបន្ថែម និងព្យាយាមពង្រឹងខ្លួនបន្ថែមទៀតនៅក្នុងសង្គមសព្វថ្ងៃនេះ ទើបយ៉ាងនេះហើយបានជានាងបានបញ្ជាក់បន្ថែមទៀតថា « ដូច្នេះផ្លែប៉ោមនៅកំពូលគឺជាកំហុសឆ្គងអ្វីមួយដែលនៅជាប់ជាមួយនឹងពួកគេ នៅពេលដែលពួកគេគិតថា ខ្លួនគេពិតជាអស្ចារ្យបំផុត។ ពួកគេគ្រាន់តែរង់ចាំក្មេងប្រុសម្នាក់នោះ ឱ្យដើរតាមគេ ហើយក៏ជាម្នាក់ដែលក្លាហានគ្រប់គ្រាន់ ដើម្បីឡើងទៅឱ្យដល់ចុងមែកឈើផងដែរ។ ត្រូវអត់ធ្មត់។ អ្វីគ្រប់យ៉ាងកំពុងតែកើតឡើងតំណាលគ្នា។ ត្រូវបន្តមានពន្លឺហើយមិនដែលនៅស្ងៀមទេ។ អ្នកត្រូវបានបង្កើតឡើង ដើម្បីរស់នៅក្នុងជីវិតដ៏អស្ចារ្យ !!!! »៕
0