សេចក្តីស្រលាញ់ គឺមានន័យធំធាងណាស់ចំពោះមនុស្សទូទៅ ដែលគ្មាននរណាអាចកំណត់បានទេ អ្នកខ្លះស្រលាញ់ស្រីដូចគ្នា អ្នកខ្លះស្រលាញ់ប្រុសដូចគ្នា ហើយក៏មានអ្នកខ្លះមានកូនក្រមុំពីរនាក់ ស្រលាញ់កូនកំលោះតែម្នាក់ក៏មាន។
តែបើលោកអ្នកយល់ពីក្តីស្រលាញ់ពិតប្រាកដ លោកអ្នកនឹងអាចស្វែងរកសុភមង្គល និងគូរស្នេហ៍ពិតអោយ ជីវិតខ្លួនឯងបាន។ ស្នេហាមិនត្រូវបានបែងចែកភេទនោះទេ សំខាន់គូរស្នេហ៍មួយគូរដែលយល់ពីក្តីស្នេហ៍ស៊ីជម្រៅរវាងគ្នានឹងគ្នា។ តួរយ៉ាងដូចគូរស្នេហាមួយគូរខាងក្រោមនេះ គាត់ជាបុរសដូចគ្នា តែពួកគាត់ពុះពារ និងហ៊ានប្រឈមមុខជាមួយក្រុមគ្រួសារ និងសង្គម។
មិនធម្មតាទេទម្រាំមានថ្ងៃនេះ លោកអ្នកប្រហែលមិនបានដឹងថា ការស្រលាញ់ភេទដូចគ្នាត្រូវប្រឈមបញ្ហាអ្វីខ្លះ ដែលពួកគេម្នាក់ៗត្រូវឆ្លងកាត់ មិនមែនតែមួយគូរនេះទេ ពេលបច្ចុប្បន្នគឺសង្កេតឃើញថា មានច្រើនឡើងៗ។ នៅក្នុង គណនី Facebook ដែលមានឈ្មោះថា Toto Mayuko (Toto) បានបង្ហោះក្នុង គណនីរបស់ខ្លួនថាពួកគេនឹងរៀបការនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នេះហើយ ជាមួយម្ចាស់គណនី Facebook ដែលមានឈ្មោះថា Veas Dara Nako ដែលជាគូរស្នេហ៍របស់លោក។ ហើយក្នុងនោះក៏ឃើញមានការជូនពរជាច្រើនផងដែរ។ បើសិនជាយើងចេះអោយតម្លៃលើស្នេហា និងមានភាពស្មោះត្រង់នឹងគ្នា នោះស្នេហារបស់អ្នកនឹងបានជោគជ័យ ហើយក៏សូមជូនពរអោយស្រលាញ់គ្នាជារៀងរហូត។
ប្រភព : Facebook