នៅថ្ងៃទី1 ខែធ្នូ ឆ្នាំ 2017 នេះ ប្រធានសមាគមសិល្បករខ្មែរ និងជាតារាសម្ដែងល្បីឈ្មោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារសុំទោសចំពោះតារាស្រី សុគន្ធ នីសា ដែលខកខានមិនបានមកចូលរួមពិធីរៀបអាពាហ៍ពិពាហ៍របស់នាង ដោយសារតែមានធុរៈសំខាន់នៅប្រទេសថៃ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបថតបន្ដនៅក្នុងពិធីកាត់សក់លើកសិរីមង្គលរបស់ នីសា ព្រមទាំងអមដោយសារដ៏មានន័យថា « Congratulations អូន SreyToch Pit Pit (គណនី សុគន្ធ នីសា) បងសុំទោសអូនដែលបងមិនបានចូលរួម ព្រោះបងត្រូវទៅមើលការងារនៅប្រទេសថៃ បងពិតជាចង់ចូលរួមណាស់ តែការងារបងចាំបាច់ខ្លាំងណាស់។ បងសូមជូនពរអូនឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល និង ឆាប់មានបុត្រណា៎។ អូនស្អាតទាំង 2 នាក់អ៊ីចឹង កូនមកដឹងតែស្អាតហ្ម៎ង !!! Love u » ៕