បើតាមការចេញផ្សាយរបស់សារព័ត៌មាន The Mirror កាលពីថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2017 បានឱ្យដឹងថា នារីជនជាតិអ៊ីរ៉ង់ម្នាក់បានធ្វើការវះកាត់កែសម្ផស្សចំនួន 50 ដង ហើយបានសម្រកទម្ងន់នៅត្រឹម 40 គីឡូក្រាម ដើម្បីសម្រេចបំណងប្រាថ្នាដែលចង់មានរូបសម្ផស្សដូចកំពូលតារាសម្ដែងស្រីល្បីឈ្មោះ Angelina Jolie ។
នារីម្នាក់នេះត្រូវបានគេស្គាល់ឈ្មោះថា Sahar Tamarah មានអាយុ 19 ឆ្នាំ ជាជនជាតិអ៊ឺរ៉ង់ មកពីទីក្រុងតេអេរ៉ង់ បានសម្រេចចិត្តធ្វើការវះកាត់កែសម្ផស្សផ្ទៃមុខ ដោយឆ្លងកាត់មុខកាំបិតរបស់គ្រូពេទ្យចំនួន 50 ដងរួចមកហើយក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ដើម្បីឱ្យមានទម្រង់ផ្ទៃមុខរបស់ខ្លួនដូចកំពូលតារាល្បីឈ្មោះ Angelina Jolie។ នារីរូបនេះត្រូវស៊ូទ្រាំបង្អត់អាហារដើម្បីសម្រកទម្ងន់ខ្លួនឯងឱ្យនៅសល់ត្រឹមតែ 40 គីឡូ ដែលអាចឱ្យអ្នកឯទៀតចាប់អារម្មណ៍បែរមកតាមមើលនាងដែលមានរូបរាងដូចគ្នាបេះបិទទៅនឹងតារាស្រីល្បីឈ្មោះ Angelina Jolie ។
គួរបញ្ជាក់ផងដែរថា រឿងមួយនេះបានក្លាយទៅជាប្រធានបទក្ដៅនៅលើសង្គមអនឡាញយើងនេះ ហើយថែមទាំងមានអ្នកលេងបណ្ដាញសង្គមជាច្រើននាក់បាននិយាយថា នារីជនជាតិអ៊ីរ៉ង់រូបនេះចាប់ផ្ដើមមានរូបរាងដូច Angelina Jolie ហើយ គ្រាន់តែនៅមានទម្រង់មុខផតចូលក្នុងខ្លាំងបន្តិចប៉ុណ្ណោះ៕