ស្រីៗត្រូវតែដឹងណា៎ ថានិស្ស័យរបស់មនុស្សយើងមិនដូចគ្នាទេ តែទាំងអស់គ្នាអាចផ្លាស់ប្តូរបាន ដើម្បីឱ្យមនុស្សដែលយើងស្រឡាញ់ ឬអ្នកជុំវិញខ្លួនយើង គេស្រឡាញ់យើង។ វាអាចជារឿងតូចតាចដែលពេលខ្លះយើងភ្លេចខ្លួន ច្រឡំធ្វើរឿងមិនល្អ ឬមិនសមរម្យណាមួយទៅដោយមិនបានតាំងចិត្ត នាំឱ្យមានការឃ្នើសរអើសចិត្តរវាងយើង និងមនុស្សដែលយើងស្រឡាញ់ ដូច្នេះហើយទើបថ្ងៃនេះ ឡារ៉ែន សូមនាំយកទង្វើល្អៗ ចំនួន 12 យ៉ាងមកជម្រាបជូនប្អូននារីៗយើងដើម្បីធ្វើឱ្យជីវិតមានសេចក្តីសុខជាមួយគ្នា និងអាចប្រើជាមួយមនុស្សដែលយើងស្រឡាញ់ ដែលវានឹងទទួលបានលទ្ធផលល្អខ្លាំងណាស់ តើមានអ្វីខ្លះនោះ យើងតាមតាមដានទាំងអស់គ្នា…ព្រោះបើស្រីៗយើងធ្វើបានដូច 12 ចំណុចខាងក្រោមនេះប្រុសៗច្បាស់ជាស្រឡាញ់យើងរហូតមិនខាន។
1. មិនចិត្តរាយមាយ មិនសម្លឹងមនុស្សប្រុសណាផ្សេង មិនយកមនុស្សដែលយើងស្រឡាញ់ទៅប្រៀបធៀបនឹងបុរសដទៃ។
2. បារម្ភអំពីគេ មិនថាគេនៅទីណា យ៉ាងណា ជាមួយនរណាឡើយ តែយើងនឹងនៅរង់ចាំធេកឃែរ៍គេជានិច្ច។
3. នៅក្បែរគេជានិច្ចក្នុងពេលដែលគេអស់សង្ឃឹម អាចនិយាយបានថា សុខក៏សុខជាមួយគ្នា ទុក្ខក៏ទុក្ខជាមួយគ្នាហ្នឹងឯង។
4. (ចំណុចមួយនេះរាងសំខាន់បន្តិច) នឹងប្រាប់អ្នកជានិច្ចថា ខ្ញុំនឹងទៅណា ទៅជាមួយអ្នកណា និងត្រឡប់មកវិញពេលណា ម៉ោងប៉ុន្មានជានិច្ច។
5. នឹងមិនភូតកុហក ឬលាក់បាំងឡើយ មិនថារឿងអ្វីក៏ដោយ មានអ្វីក៏ប្រាប់គ្នាតាមត្រង់ មិនក្លែងបន្លំ។
6. នឹងមិនធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អថា ដូចជាអាចនឹងត្រូវលែងគ្នា ឬលបលួចបែកចិត្តទៅមានអ្នកថ្មីឡើយ។
7. នឹងមិននិយាយសុំបែកពីអ្នកមុនឡើយ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។
8. នឹងមិនខឹងមួម៉ៅស្រែកឡូឡា ឬជះអារម្មណ៍មិនល្អដាក់អ្នកឡើយ។
9. នឹងនៅចាំប្រាប់ថា «ស្រឡាញ់» នៅចាំប្រាប់ថា «នឹក» គ្រប់ពេលវេលា។
10. ថ្ងៃដែលមានអារម្មណ៍នឿយហត់ជាមួយនឹងរឿងអ្វីម្យ៉ាង គឺបុរសម្នាក់នេះឯងដែលនឹងធ្វើឱ្យខ្ញុំបាត់នឿយហត់។
11. ទោះជាថ្ងៃនោះមិនទំនេរក៏ដោយ តែក៏នឹងព្យាយាមរកពេលទំនេរ ដើម្បីនឹងបាននិយាយជាមួយគ្នាដែរ។
12. នឹងធ្វើជាផ្នែកមួយរបស់ក្រុមគ្រួសាររបស់អ្នកជានិច្ច៕
ដោយ ៖ អ្នកគ្រូ ឆវី