ខណៈដែល Fan របស់ Apple កំពុងជ្រួលជ្រើមជាមួយនឹងវត្តមានរបស់ iPhone X នោះ ស្រាប់តែមានព័ត៌មានថ្មីទាក់ទងនឹងស្មាតហ្វូនត្រកូល Galaxy របស់ Samsung វិញម្ដង ហើយដំណឹងនេះ ក៏ជាព័ត៌មានរសើបណាស់ផងដែរនៅលើប្រពន្ធអនឡាញ។
សារព័ត៌មានចិន បានចេញផ្សាយថា ក្រុមហ៊ុន Samsung ទំនងជាប្រកាសបង្ហាញ Galaxy S9 នៅដើមឆ្នាំ 2018 ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយដ៏អស្ចារ្យជាច្រើន ព្រោះវានឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលអាចសម្លាប់ iPhone X បាន។
ប្រភពដដែលបានបញ្ជាក់ថា Samsung Galaxy S9 ប្រើប្រាស់ Chipset ប្រភេទ Exynos 9810 និងមាន RAM ទំហំ 4GB ហើយនឹងប្រកាសបង្ហាញក្នុងខែមីនា ឆ្នាំ 2018 ប៉ុន្តែព័ត៌មានមុននេះ បញ្ជាក់ថា អាចនឹងបង្ហាញក្នុងខែមករា ចំណែកលក្ខណៈពិសេសផ្សេងៗទៀតនោះ នៅមិនទាន់ទម្លាយឲ្យដឹងនោះទេ៕