តាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន khaosod នៅថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2017 មុននេះបន្ដិចបានឱ្យដឹងថា តារាស្រី ផ្លយ ឈុមភូ ឬមានឈ្មោះពិតថា Jannine Weigel ដែលជាតារាចម្រៀងមានប្រជាប្រិយភាពខ្លាំងក្លាខាងផ្នែកច្រៀង Cover Song និង Original Song បានចេញបទចម្រៀងថ្មីមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គមយូធូប គឺបទមានចំណងជើងថា « Strangled Love » បកស្រាយជាភាសាអង់គ្លេស។
ទីបំផុត តារាស្រីរូបនេះត្រូវបានអ្នកគាំទ្រនាងចូលទៅរិះគន់យ៉ាងចាស់ដៃ ដោយមិនប្រណីថ្វីមាត់នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្តាក្រាមរបស់នាង ចំពោះការផាត់មុខបែប Cute Cute! និងមើលទៅដូចជាតុត្តកា ព្រោះថា ដំបូងឡើយនាងគឺជានារីសុភាពរម្យទម ស្រស់ស្អាត គួរឱ្យស្រឡាញ់ ប៉ុន្ដែនៅក្នុងបទចម្រៀងមួយនេះ នាងបានប្រែក្លាយជានារីសិចស៊ី បញ្ចេញដើមទ្រូង ពោលគឺបានក្លាយជាមនុស្សពីរនាក់ផ្សេងពីគ្នាដាច់។
គួរបញ្ជាក់ផងដែរថា អ្នកគាំទ្រខ្លះបានបញ្ចេញមតិរិះគន់ថា «នាងធំហើយហេតុម្ដេចតែងខ្លួនដូច្នោះ ធ្វើដូចជាតុក្កតា?។ អាយុមិនស័ក្ដិសមនឹងការតែងខ្លួន…។និង ផ្លយ ដែលសុភាពស្រស់ស្អាតរម្យទមនោះបាត់ទៅណាហើយ…?» ជាដើម៕