មានមនុស្សជាច្រើនបាននិយាយថា iPhone X ហាក់ដូចជាគ្មានអ្វីអស្ចារ្យ ប៉ុន្តែសម្រាប់ Fan របស់ Apple ជាពិសេសគឺអតិថិជន iPhone តែម្ដង បានចាប់អារម្មណ៍ និងនាំគ្នាសម្រុកទិញយកមកប្រើ រហូតធ្វើឲ្យតួលេខនៃការលក់ iPhone X កើនឡើងខ្ពស់បំផុត។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena បានឲ្យដឹងថា នៅថ្ងៃ Black Friday ក្រុមហ៊ុន Apple លក់ iPhone X បានរហូតដល់ 6លានគ្រឿង ខណៈដែលតួលេខតាំងពីចាប់ផ្ដើមលក់ រហូតមកដល់ពេលនេះ ត្រូវបានគេដឹងថា មានរហូតដល់ 15លានគ្រឿង។
ក្រុមអ្នកវិភាគជាច្រើនបាននិយាយថា iPhone X គឺជាប្រភពចំណូលធំមួយសម្រាប់ Apple នៅក្នុងរដូវកាលចុងឆ្នាំនេះ ជាពិសេសគឺម៉ូដែល 256GB។ ជាមួយគ្នានោះផងដែរ ក៏មានព័ត៌មានលេចឮមកថា ក្រុមហ៊ុន Apple កំពុងបង្កើនល្បឿននៃការផលិត iPhone X ដើម្បីបំពេញតម្រូវការអតិថិជន៕