អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា នៅពេលនេះ សេតវិមាន របស់សហរដ្ឋអាមេរិក បានគ្រោងចេញច្បាប់ថ្មី ហាមបុគ្គលិកបម្រើការងារនៅក្នុងសេតវិមានទាំងអស់ប្រើប្រាស់ទូរស័ព្ទផ្ទាល់ខ្លួន ដែលបម្រាមថ្មីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសេចក្ដីព្រួយបារម្ភ និងខ្លាំងបែកធ្លាយការណ៍សម្ងាត់របស់សេតវិមានទៅដល់ស្ថាប័ន្ធព័ត៌មាន ឬរដ្ឋាភិបាលផ្សេង។
ប្រភពដដែលបានបន្តទៀតថា ការចេញច្បាប់ថ្មីនេះ ប្រហែលជាត្រូវប៉ះពាល់ដល់ការទំនាក់ទំនងរបស់បុគ្គលិកសេតវិមាន ជាមួយនឹងគ្រួសារ ជាពិសេសគឺការទំនាក់ទំនងផ្ទាល់ខ្លួន ប៉ុន្តែដើម្បីសន្តិសុខ និងសុវត្ថិភាពជាតិ ត្រូវតែអនុញ្ញាត ជាក់ស្ដែងដូចកាលពីដើមឆ្នាំនេះ ទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់លោក John Kelly ប្រធានបុគ្គលិកប្រចាំសេតវិមាន ត្រូវបានក្រុមអាណាមិកលួយវាយប្រហារ ដើម្បីស្វែងរកទិន្នន័យផ្សេង ហើយបើតាមការបញ្ជាក់បន្ថែម គឺមិនមែនមានតែទូរស័ព្ទរបស់លោក John Kelly មួយទៀតដែលទទួលរងការវាយប្រហារនោះ។
បើតាមព័ត៌មានផ្ទៃក្នុងបានឲ្យដឹងថា បុគ្គលិកជាន់ខ្ពស់ដែលបម្រើការងារនៅសេតវិមាន ភាគច្រើនគឺប្រើប្រាស់ទូរស័ព្ទ Blackberry ជាពិសេសគឺប្រធានាធិបតីសហរដ្ឋអាមេរិកតែម្ដង ព្រោះសេតវិមាន និង FBI ព្រមទាំងក្រុមហ៊ុន RIM បានបញ្ជាក់ថា ដើម្បីសុវត្ថិភាពត្រូវប្រើទូរស័ព្ទ Blackberry៕