កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ស្រាប់តែមាននារីម្នាក់ដែលមានឈ្មោះថា Yaya Saya បានបង្ហោះសាររៀបរាប់អំពីសេចក្ដីស្រឡាញ់របស់នាងចំពោះតារាសម្ដែងប្រុស អាឡិច ហ្សូរ៉ា យ៉ាងក្បោះក្បាយ។ មិនតែប៉ុណ្ណោះ នាងថែមទាំងបានបញ្ជាក់ប្រាប់មហាជនផងដែរថា នាងពិតជាមានចិត្តស្រឡាញ់តារាប្រុសរូបនេះ អស់រយៈពេល6 ឆ្នាំមកហើយ តែជាអកុសល នាងបានត្រឹមតែលាក់ទុកនៅក្នុងចិត្តតែប៉ុណ្ណោះ។
នារីវ័យក្មេងរូបនេះ បានសរសេរសារនៅលើហ្វេសប៊ុកយ៉ាងដូច្នោះថា «ស្រឡាញ់បង មិនដែលគិតថាបងស្អាតយ៉ាងណា មានប៉ុនណា ឡូយប៉ុនណា តែចិត្តដែលស្រឡាញ់បងមកជិត6ឆ្នាំនេះ គឺគិតតែម្យ៉ាងគត់ថា បងជាមនុស្សល្អ មិនចង់បានអ្វី ចង់ត្រឹមតែឃើញបងជាមនុស្សម្នាក់មានចរិតល្អ សប្បាយចិត្តពេលឃើញបងជោគជ័យ ទោះមុខបងអាក្រក់យ៉ាងណា ក្រយ៉ាងណា ក៏ភ្នែកនេះមើលឃើញបងសង្ហាដដែល Love U Forever B Alexora John »។
បើ៍ទោះបីជាមានគេបកស្រាយថា នាងគ្រាន់តែបង្ហាញពីទឹកចិត្តស្រឡាញ់បែបបងប្អូនយ៉ាងណាក្ដី ក៏ប៉ុន្ដែមានមហាជនជាច្រើន ដែលគេបានគិតចំពោះតារាប្រុសរូបនេះថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយនាងហើយ បានជានារីម្នាក់បង្ហើបប្រាប់ថា “ស្រឡាញ់បង” ដល់ទៅ 6 ឆ្នាំបែបនេះ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា មួយរយៈពេលថ្មីៗនេះ ត្រូវបានគេសង្កេតឃើញថា តារាប្រុស អាឡិច ហ្សូរ៉ា គឺមានភាពជិតស្និទ្ធ និងមើលទៅផ្អែមល្ហែមខ្លាំងបំផុតជាមួយ កញ្ញា ឌី សូនីតា តែម្នាក់ប៉ុណ្ណោះ៕