យោងតាមការចេញផ្សាយរបស់សារព័ត៌មាន China Daily បានឲ្យដឹងថា នៅពេលនេះ រដ្ឋភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យាចិន បានធ្វើការសាកល្បងបច្ចេកវិទ្យា 5G ដំណាក់កាលទី3 ដែលការសាកល្បងនេះ ត្រូវបានគេមើលឃើញថា ចិនហាក់ដូចជាចង់បញ្ចប់ការសាកល្បងនេះ មុនពេលកំណត់។
កាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រុមហ៊ុន China Mobile Communications Corp និង Huawei Technologies Co Ltd បានធ្វើការសាកល្បងបច្ចេកវិទ្យា 5G ប៉ុន្តែក្រោមការឃ្លាំមើលពីរដ្ឋាភិបាលនៃប្រទេសចិន។ មន្ត្រីតំណាងក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន បានបញ្ជាក់ថា នេះជាការសាកល្បងលើកទី3 ហើយ 5G ជំនាន់ទី1 អាចនឹងត្រូវដាក់ឲ្យប្រើនៅខែមិថុនា ឆ្នាំ 2018 ហើយវានឹងប្រើប្រាស់ទូលំទូលាយនៅឆ្នាំ 2020៕