នៅថ្ងៃអាពាហ៍ពិពាហ៍របស់កវីល្បីឈ្មោះលោក សុខ ជំនោរ ជាមួយភរិយាកញ្ញា ស្រី សុរង្សី កាលពីថ្ងៃទី26 ខែកញ្ញា ឆ្នាំ2017 នៅក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញថា ពុំមានវត្តមានប្អូនស្រីសំណព្វចិត្តរបស់លោកគឺ កញ្ញា សុខ ចិន្ដា ឬមានឈ្មោះជាតារាចម្រៀងថា វ៉ាន់ នីឡា នោះចូលរួមអបអរសាទរចំពោះថ្ងៃល្អរបស់បងប្រុសខ្លួនឡើយ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រីរូបនេះបានឱ្យដឹងថា ខណៈនេះនាងកំពុងតែនៅក្នុងប្រទេសបារាំង ក្នុងការបើកដំណើរការរកស៊ីរបរថ្មីមួយនៅទីនោះ។ នាងបានរៀបរាប់សារជាអក្សរថា «នាងខ្ញុំសូមជម្រាបដំណឹងដល់បងប្អូនទាំងអស់គ្នា និងអតិថិជនទាំងអស់ឱ្យបានជ្រាបថា សម្រាប់ផលិតផលលាបមុខបំបាត់មុន គឺបើកទទួលការកុម្ម៉ង់ទិញជាធម្មតាណាចា៎ ប៉ុន្តែសូមអភ័យទោសចំពោះការយឺតយ៉ាវឆ្លើយតបសារ ព្រោះថាម៉ោងនៅប្រទេសបារាំងខុសគ្នាជាមួយម៉ោងនៅខ្មែរច្រើនដែរ»។ នៅក្នុងនោះនាងក៏បានបញ្ជាក់អំពីជំនួញថ្មី ដែលនាងកំពុងតែដំណើរការរកស៊ីនៅប្រទេសបារាំងថា «ហើយសម្រាប់ វ៉ាន់នីឡាផាប់ ( Vanilla pub ) គឺនឹងបើកដំណើរការជាធម្មតាឡើងវិញនៅថ្ងៃទី28.11.2017»។
សូមជម្រាបបន្ថែមថា បើទោះបីជាតារាស្រីវ័យក្មេងរូបនេះមិនបានចូលរួមថ្ងៃពិសេសរបស់បងប្រុសនាងក្ដី ក៏ប៉ុន្ដែនាងបានជូនពរពីចម្ងាយថា « Congratulations to my brother and sister wedding day ។ អត់មានពាក្យអីនិយាយក្រៅពីពាក្យថា រំភើប នោះទេ។ Send my smile to u guys from distance»៕