តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ មានបុរសម្នាក់បានចេញមុខមកទម្លាយថា ខ្លួនបានដេកជាមួយតារាស្រីពីរដួងជាសារធារណៈនៅលើបណ្ដាញសង្គម ដែលបណ្ដាលឱ្យមហាជនមានការភ្ញាក់ផ្អើល និងធ្វើឱ្យតារាស្រីទាំងពីរដួងនោះខឹងសម្បាយ៉ាងខ្លាំង។
បុរសខាងលើមានគណនីហ្វេសប៊ុកឈ្មោះ ឆៃ ណាតូ បានបរិហាកេរ្ដិ៍តារាស្រីទាំងពីរដួងនោះថា « 41 41 ខ្ញុំបាទឈ្មោះ ឆៃ ណាតូ សូមជម្រាបទៅដល់បងៗនៅក្នុងសង្គមហ្វេសប៊ុកទាំងអស់ឱ្យបានជ្រាបថា តារាស្រីទាំងពីរនាក់នេះ គឺកញ្ញា អ៊ី វ៉ា និងកញ្ញា ធីណា គឺជាស្រីកំណាន់លួចលាក់របស់ខ្ញុំបាទ ខ្ញុំបានស៊ីហ្ស៊ីន ( ព្រហ្មចារីយ៍) នាងអស់ហើយ បានចុ…នាងរួចរាល់អស់ហើយបាទ និងនៅមានតារាស្រីស្អាតៗជាច្រើនទៀតដែលខ្ញុំបានស៊ីរួចរាល់ហើយ តែថ្ងៃនេះបង្ហាញតែប៉ុណ្ណឹងសិនបានហើយ 41 41»។
គួរបញ្ជាក់ផងដែរថា គ្រាន់តែទទួលបានដំណឹងដ៏ក្ដៅក្រហាយមួយនេះភ្លាម តារាស្រី លី អ៊ីវ៉ាធីណា បានចេញមុខ Live Video និងសរសេរនៅលើហ្វេសប៊ុកប្រកាសថា «គិតថា រត់ចូលថៃហ្នឹង រួចខ្លួនឬអាក្អូន ហ៊ានធ្វើ ចាំបាច់ខ្លាចអីហ្អា៎?! ស្តាយណាស់! រត់ចូលថៃកាលពីម្សិលមិញ ទោះយ៉ាងណាក៏មិនអាចរួចខ្លួនបានយូរដែរ ចង់ដឹងណាស់ថា តើហែ្អងរត់បានប៉ុន្មាន?»៕