សារព័ត៌មានចិន Economic Daily News បានចេញផ្សាយថា ក្រុមហ៊ុន Apple គ្រោងនឹងបង្ហាញ iPhone ម៉ូដែលតូច ឬអាចនិយាយបានថា iPhone SE ម៉ូដែលថ្មី នៅត្រីមាសដើមឆ្នាំ 2018 ដែលព័ត៌មាននេះគឺជាដំបូងថ្មីបំផុតសម្រាប់អ្នកគាំទ្រ iPhone។ ប្រភពដដែលបានបន្តទៀតថា iPhone តូចថ្មី អាចនឹងមានឈ្មោះ iPhone SE 2 ហើយផលិតនៅរោងចក្រមួយក្នុងប្រទេសឥណ្ឌា ប៉ុន្តែសមត្ថភាពរបស់ iPhone ថ្មីនេះ អាចនឹងអស្ចារ្យជាង iPhone SE កាលពីឆ្នាំ 2016 ពោលគឺតូចតែទំហំប៉ុណ្ណោះ។
ជាមួយគ្នានោះផងដែរថា សារព័ត៌មានឥណ្ឌា Tekz24 បានចេញផ្សាយថា iPhone SE 2 មានលក្ខណពិសេសចំនួន ដូចជា មាន RAM ទំហំ 2GB, មានម៉ូដែល 32GB និង 128GB ចំណែកកាមេរ៉ាវិញគឺខាងមុខ 5មេហ្គាភិចសែល និងខាងក្រោយ 12មេហ្គាភិចសែល៕