សំណួរដំបូងគេដែលអ្នកត្រូវឆ្លើយតបខ្លួនឯងនៅពេលនឹកស្រមៃចង់ចាប់ផ្ដើមធ្វើជំនួញនោះគឺ “តើអ្នកបានត្រៀមខ្លួនរួចជាស្រេចហើយឬ?” ព្រោះអ្វី…ព្រោះអ្នកនឹងក្លាយជាបុគ្គលិកដែលសំខាន់បំផុតនៅក្នុងក្រុមហ៊ុនរបស់ខ្លួនឯង។
ការវាយតម្លៃខ្លួនឯងសំខាន់ខ្លាំងជាងការវាយតម្លៃអនាគតនិយោជិត(កូនឈ្នួល)របស់អ្នកទៅទៀត។ អ្នកគួរតែអាចវិភាគពីចំណុចលេចធ្លោ និងចំណុចខ្សោយរបស់ខ្លួនឯងបាន ព្រោះការគ្រប់គ្រងចាត់ចែងការងារជំនួញរបស់ខ្លួនឯងនេះ ម្ចាស់មុខជំនួញត្រូវតែមានគុណសម្បត្តិច្រើនៗយ៉ាងរួមបញ្ចូលគ្នា។
ក្នុងការដឹកនាំឆ្ពោះទៅរកភាពជោគជ័យរបស់ការគ្រប់គ្រងមុខជំនួញ គំរូសំណួរ-ចម្លើយខាងក្រោមនេះនឹងជួយឱ្យអ្នកបានដឹងថា តើអ្នកមានភាពត្រៀមខ្លួនរួចជាស្រេចហើយឬនៅ ក្នុងការធ្វើជំនួញរបស់ខ្លួនឯង។ អ្នកអាចនាំគំរូសំណួរ-ចម្លើយនេះទៅប្រើសម្រាប់វិភាគលើមនុស្សដែលនឹងក្លាយមកជាភាគហ៊ុនិកក្នុងការគ្រប់គ្រងការងាររបស់អ្នកបានផងដែរ។
សូមកុំភ្លេចថា ចូរជ្រើសរើសយកចម្លើយក្នុងលក្ខណៈជាខ្លួនអ្នកពិតៗ មិនមែនគ្រាន់តែអារម្មណ៍ដែលគិតថាគួរតែធ្វើអ៊ីចឹងនោះទេ។ ត្រូវស្មោះត្រង់ចំពោះខ្លួនឯង ដើម្បីឱ្យទទួលបានពិន្ទុដែលត្រូវនឹងការពិតខ្លាំងបំផុត។
1 . តើអ្នកមានភាពឧស្សាហ៍ព្យាយាមប៉ុនណា?
ចម្លើយ
ក . បើមានអ្នកបង្ខំឱ្យចាប់ផ្ដើមធ្វើការ ទើបអ្នកចាប់ផ្ដើម និងធ្វើការតទៅទៀតបានល្អ
ខ . អ្នកដឹងពីតួនាទីការធ្វើការងាររបស់អ្នកខ្លួនឯង មិនចាំបាច់ឱ្យនរណាមកបញ្ជាឱ្យចាប់ផ្ដើមនោទេ
ឃ . មានដែរភាពឧស្សាហ៍ព្យយាមនោះ…គ្រាន់តែមិនទាន់ចាប់ផ្ដើមធ្វើការ ចាំរហូតទាល់តែដល់ពេលវេលាត្រូវចាប់ផ្ដើម
2 . តើអ្នកមានអារម្មណ៍ជាមួយអ្នកដទៃជុំវិញខ្លួនអ្នកយ៉ាងណាដែរ?
ចម្លើយ
ក . អ្នកមានអារម្មណ៍ថា មនុស្សច្រើនៗគួរឱ្យរំខានណាស់ មនុស្សច្រើន រឿងក៏ច្រើនដែរ
ខ . អ្នកចូលចិត្តមនុស្សច្រើនៗ ហើយអ្នកខ្លួនឯងក៏អាចចូលចុះជាមួយអ្នកដទៃបានល្អដែរ
ឃ . ខ្លួនអ្នកមានមិត្តភ័ក្តិច្រើនគ្រប់គ្រាន់ស្រាប់ហើយ មិនត្រូវការស្គាល់អ្នកដទៃថែមទៀតទេ
3 . តើអ្នកមានភាពជាអ្នកដឹកនាំដែរឬទេ?
ចម្លើយ
ក . អ្នកអាចធ្វើឱ្យអ្នកឯទៀតធ្វើការតាមដែលអ្នកត្រូវការបាន តែត្រូវបង្ខំពួកគេបន្តិច
ខ . អ្នកអាចធ្វើឱ្យមនុស្សភាគច្រើនធ្វើការបាន តាមដែលត្រូវការដោយមិនចាំបាច់បញ្ចេញកម្លាំងប៉ុន្មានឡើយ
គ . ជាប្រក្រតី អ្នកច្រើនតែធ្វើតាមអ្នកដទៃបញ្ជាច្រើនជាង
4 . តើអ្នកមានភាពទទួលខុសត្រូវប៉ុនណា?
ចម្លើយ
ក . អ្នកនឹងបង្ហាញភាពទទួលខុសត្រូវនៅពេលណាដែលចាំបាច់ប៉ុណ្ណោះ ពេលនេះឱ្យអ្នកដទៃទទួល
ខុសត្រូវការងារសិនចុះ
ខ . អ្នកមិនចូលចិត្តដឹកនាំអ្នកដទៃ ឬបង្ហាញភាពទទួលខុសត្រូវលើការងារណាទាំងអស់ ព្រោះគិតថាមានអ្នកឯទៀតនៅចាំចេញមុខចេញមាត់ច្រើនណាស់ ដូច្នេះទុកឱ្យពួកនោះសម្ដែងតែម្ដងទៅល្អជាង
គ . អ្នកចូលចិត្តធ្វើជាអ្នកដឹកនាំ និងបង្ហាញពីភាពទទួលខុសត្រូវលើការងារផ្សេង។ ចូលចិត្តក្នុងការសម្រេចចិត្តលើបញ្ហាដើម្បីឱ្យការងារដំណើរការទៅមុខទៀតយ៉ាងរលូន
5 . តើជំនាញផ្នែកការចាត់ការរបស់អ្នកយ៉ាងណាដែរ?
ចម្លើយ
ក . អ្នកចូលចិត្តរៀបផែនការមុននឹងចាប់ផ្ដើមការងារ ដោយជាប្រក្រតីទៅ អ្នកច្រើនតែជាអ្នកកំណត់ដំណាក់កាលក្នុងការធ្វើការងារ
ខ . អ្នកធ្វើការងារបានល្អ តែបើការងារនោះមិនដំណើរការទៅដូចការចង់បាននោះ ទើបអ្នកត្រឡប់មក គិតគូររៀបចំផែនការ
គ . មានការងារអ្វីចូលមកក៏ធ្វើជាបណ្ដើរៗទៅ មិនបានត្រូវការរៀបផែនការជារឿងជារ៉ាវអ្វីប៉ុន្មានទេ
6 . តើអ្នកជាមនុស្សទទួលធ្វើការងារបានច្រើនប៉ុនណា?
ចម្លើយ
ក . មិនចូលចិត្តធ្វើការច្រើន ព្រោះមើលមិនឃើញថា ការងារច្រើននឹងជួយឱ្យជីវិតល្អឡើងសោះ
ខ . ធ្វើការច្រើនជាប់រហូត តែបើធ្វើលែងរួចហើយនោះ ឈប់ក៏គឺឈប់
គ . ធ្វើការច្រើនបានជារឿយៗ មិនខ្វល់ពីរឿងការងារច្រើនស្រាប់ទៅហើយ
7 . តើអ្នកសម្រេចចិត្តបានល្អប៉ុនណាដែរ?
ចម្លើយ
ក . បានល្អ បើសិនមានពេលវេលាគ្រប់គ្រាន់ តែបើមានពេលវេលាតិច ច្រើនតែមិនសូវល្អ
ខ . ច្រើនតែសម្រេចចិត្តបានល្អ ទោះជាមានពេលគិតមិនសូវច្រើនក៏ដោយ
គ . មិនចូលចិត្តការសម្រេចចិត្តសោះតែម្ដង ព្រោះលទ្ធផលនៃការសម្រេចចិត្តមិនសូវល្អសោះ
8 . តើអ្នកដទៃគេជឿសំដីរបស់អ្នកបានប៉ុនណាដែរ?
ចម្លើយ
ក . ព្យាយាមរក្សាពាក្យសំដីដែរ តែពេលខ្លះក៏ជ្រើសរើសនិយាយតែរឿងងាយៗ និងគេចពីរឿងណដែលអាចត្រូវឆ្លើយសំណួរ
ខ . បាន ប្រាកដណាស់! ព្រោះបើមិនមែនជាសំដីដែលចេញមកពីចិត្ត អ្នកនឹងមិននិយាយវាចេញមកទេ
គ . ដូចជាមិនឃើញត្រូវទៅយកចិត្តទុកដាក់អីនឹងអ្នកដទៃសោះ បើនិយាយទៅហើយធ្វើមិនបាន ក៏គឺធ្វើមិនបានហ្នឹងហើយ
9 . អ្នកជាមនុស្សរក្សាពាក្យសន្យាបានប៉ុនណាដែរ?
ចម្លើយ
ក . “និយាយហើយត្រូវតែធ្វើ” បើអ្នកសម្រេចចិត្តហើយថា នឹងធ្វើអ្វីមួយ អ្នកនឹងមិនព្រមឱ្យអ្វីមួយមកបញ្ឈប់អ្នកបានទេ
ខ . “និយាយហើយមិនបាច់ធ្វើក៏បានដែរ” បើការងារកំពុងធ្វើ វាមិនទៅតាមអ្វីដូចដែលចង់បាន ទៅខំប្រឹងធ្វើនាំតែខាតខួរក្បាលធ្វើអី?!
គ . “និយាយហើយគួរតែធ្វើ” ទោះជាការងារហ្នឹងមិនបានដូចចិត្តក៏ដោយ ក៏អ្នកនឹងព្យាយាមធ្វើឱ្យរួចស្រេចដូចដែលបានចាប់ផ្ដើមដែរ។
10 . តើអ្នករក្សាទុកព័ត៌មានរបស់ការងារដែលធ្វើហើយយ៉ាងណាដែរ?
ចម្លើយ
ក . ព័ត៌មាន មិនឃើញចាំបាច់ ឬសំខាន់អ្វីសោះ ព្រោះអ្នកដឹងថា ត្រូវធ្វើយ៉ាងណាដោយមិនចាំបាច់ត្រូវពឹងព័ត៌មានចាស់ឡើយ
ខ . រក្សាទុកខ្លះដែរ តែធ្វើការឱ្យបានតាមសាច់ការ វាសំខាន់ជាងមកអង្គុយមើលតួលេខ
គ . អ្នករក្សាទុកព័ត៌មានជាប់រហូត ដើម្បីក្រែងលោត្រូវប្រើការ ទោះជាអ្នកខ្ជិលរក្សាទុកក៏ដោយ
ពិន្ទុ
ចម្លើយ ក ខ គ
- 6 10 0
- 0 10 6
- 6 10 0
- 6 0 10
- 10 6 0
- 0 6 10
- 6 10 0
- 6 10 0
- 10 0 6
- 0 6 10
វិភាគពិន្ទុ ៖
ពិន្ទុ 100 ៖ កម្រិតភាពត្រៀមខ្លួនរួចជាស្រេច ល្អកំពូល។ មានន័យថា អ្នកកើតមកដើម្បីធ្វើជាចៅហ្វាយលើខ្លួនឯងយ៉ាងពិតប្រាកដ។ បើអ្នកនៅមិនទាន់បានចាប់ផ្ដើមបើកមុខជំនួញជារបស់ខ្លួនឯងនោះ អ្នកគួរតែបើកបានហើយ រឹតតែឆាប់ រឹតតែល្អ ព្រោះអ្នកកំពុងមានកម្ដៅ គ្រប់គ្រាន់សម្រាប់បោះជំហានទៅមុខបានយ៉ាងល្អ។
ពិន្ទុ 91 – 99 ៖ កម្រិតភាពត្រៀមខ្លួនរួចជាស្រេច ល្អណាស់។ មានន័យថា អ្នកមានភាពត្រៀមរួចជាស្រេចលើគ្រប់ផ្នែកសម្រាប់ការចាប់ផ្ដើមមុខជំនួញរបស់ខ្លួនឯង។ កុំបង្អង់យូរ ដំណើរផ្លូវនៃភាពជោគជ័យនៅខាងមុខកំពុងតែបើកចំហ និងរង់ចាំអ្នកហើយ។
ពិន្ទុ 72 – 90 ៖ កម្រិតភាពត្រៀមខ្លួនរួចជាស្រេច ល្អ។ មានន័យថា អ្នកមានគុណសម្បត្កិ និងភាពត្រៀមជាស្រេចក្នុងការធ្វើជាសហគ្រិនដែលនឹងទទួលជោគជ័យ តែក៏នៅមានចំណុចខ្សោយជាច្រើនចំណុចទៀតដែរ។ ជំនាញលើចំណុចដែលអ្នកខ្វះ អ្នកអាចសិក្សារកចំណេះដឹងបន្ថែមបាន ឬមិនទេអាចជួលមនុស្សពីក្រៅឱ្យចូលមកជួយបាន។
ពិន្ទុ 40 – 71 ៖ កម្រិតភាពត្រៀមខ្លួនរួចជាស្រេច កណ្ដាល ឬមធ្យម។ មានន័យថា នៅមិនទាន់ប្រាកដច្បាស់ថា តើអ្នកត្រៀមរួចស្រេចក្នុងការធ្វើជាចៅហ្វាយលើខ្លួនឯង និងអ្នកដទៃហើយឬនៅទេ។ អ្នកនៅខ្វះគុណសម្បត្តិច្រើនប្រការដែលអនាគតសហគ្រិនជោគជ័យមិនគួរមើលរំលង តែបើអ្នកនៅតែមានតម្រូវការចង់បើកមុខជំនួញរបស់ខ្លួនឯងឱ្យបានវិញនោះ អ្នកនឹងជួបឧបសគ្គដ៏ច្រើននាពេលអនាគតដែលអាចនឹងធ្វើឱ្យអ្នកបរាជ័យយ៉ាងអស់ក្បាច់មិនខាន។
ពិន្ទុ ទាបជាង 40 ៖ កម្រិតភាពត្រៀមខ្លួនរួចជាស្រេច មិនសូវល្អ។ មានន័យថា មិនចង់ប្រាប់ឡើយថា ចូរបំភ្លេចក្តីសុបិនដែលចង់ក្លាយជាចៅហ្វាយលើខ្លួនឯងនោះចោលទៅ។ ការធ្វើជំនួញមិនមែនជាដំណើរផ្លូវរបស់អ្នកទេ អ្នកប្រហែលជាស័ក្តិសមនឹងការងារដែលអ្នកកំពុងធ្វើហ្នឹងច្រើនជាង។ ដូច្នេះចូរកុំមកខាតពេលមកអង្គុយនឹកស្រមៃទៅដល់អ្វីដែលមិនអាចក្លាយជាការពិតបានធ្វើអី៕ រៀបរៀងដោយ តាវ៉ែនតា