ដូចដែលគេហទំព័រ ឡារ៉ែន ធ្លាប់បានជម្រាបជូនប្រិយមិត្តអ្នកគាំទ្រកម្ពុជាទាំងអស់រួចហើយថា កំពូលតារាចម្រៀងកូរ៉េ កញ្ញា CL នឹងមកអង្រួនឆាកប្រគំតន្រ្តីខ្នាតយក្សក្នុងបរិវេណកោះពេជ្រដែលនឹងប្រារព្ធឡើងនៅថ្ងៃទី9 ខែធ្នូ ខាងមុខនេះ ដែលនាំមកជូនដោយក្រុមហ៊ុន Smart ។ ដូច្នេះប្រាកដណាស់ ច្បាស់ជាមានអ្នកគាំទ្រជាច្រើននាក់ទន្ទឹងរង់ចាំវត្តមានរបស់កំពូលតារាចម្រៀងរូបនេះ ហើយក៏ប្រាកដជាចង់ដឹងអំពីរបៀបផាត់ទម្រង់មុខឱ្យស្អាតដូចជាកញ្ញា CL ដែរមិនខាន។
គួរបញ្ជាក់ថា ការប្រគំតន្រី្ត Smart Mega Concert នេះក៏មានការចូលរួមពីក្រុមតារាចម្រៀង Original Song ជាច្រើនដួង រួមមានកញ្ញា Nikki Nikki , Small World Small Band , លោក P-Sand , កញ្ញា ADda , លោក ថេណា , Bros La , ក្រុម SWSB និងក្រុម Mustaches Band ….ផងដែរ។
ដូច្នេះដើម្បីឱ្យកាន់តែជាក់ច្បាស់ និងបានឃើញឱ្យច្បាស់អំពីរបៀបផាត់មុខឱ្យដូចតារាចម្រៀងរូបស្អាត CL នោះ សូមទស្សនាវីដេអូខាងក្រោមដូចតទៅ៖