នាពេលថ្មីៗនេះ តាមរយៈហ្វេសប៊ុករបស់តារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានឱ្យដឹងថា ម្ដាយរបស់អ្នកនាងកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ជាក់ស្តែងក្នុងប៉ុន្មានខែចុងក្រោយនេះ ស្ថានភាពជំងឺរបស់អ្នកស្រី វណ្ណ ដានី ត្រូវជាម្ដាយអ្នកនាងដែលមានវ័យ 63ឆ្នាំហើយនោះ បានធ្វើទុក្ខខ្លាំងរហូតដល់ត្រូវទៅសម្រាកនៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យបានតាមដានជំងឺ។ បើតាមប្រភពដែលសារព័ត៌មាន ឡារ៉ែន ទទួលបាន គឺអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារជូនពរម្តាយដោយរំលេចនូវក្តីបារម្ភលើបណ្តាញសង្គមហ្វេសប៊ុកថា “សូមជូនពរឱ្យម៉ាក់ឆាប់ជា ព្រោះជិតដល់ថ្ងៃការកូនស្រីពៅហើយ បើម៉ាក់ឈឺអត់មានអ្នកណាអង្គុយលើក្បាលកន្ទេលថ្ងៃរៀបការកូនស្រីទេ” ។
រូបថតជាច្រើនសន្លឹកបានបង្ហាញឱ្យឃើញដែរថា ម្ដាយតារាស្រីរូបនេះ កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីពេទ្យឯកជនមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ក៏ប៉ុន្ដែយ៉ាងណាមិញ អ្នកស្រីក៏ទទួលបានភាពកក់ក្ដៅ និងការលើកទឹកចិត្ត ដោយក្ដីព្រួយបារម្ភពីសំណាក់កូនៗទាំងអស់ និងញាតិមិត្តដែលបានមកសួរសុខទុក្ខដល់មន្ទីរពេទ្យផ្ទាល់តែម្ដងដែរ។
ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ៖