ថ្លើមក្ងាន ជាប្រភេទអាហារប្រណីត និងកម្របំផុត ហើយក៏មានតម្លៃថ្លៃផងដែរ បើប្រៀបធៀបជាមួយបណ្តាប្រភេទសាច់ដទៃទៀត ដោយសារតែវាសម្បូរទៅដោយវីតាមីន A វីតាមីន D និងសារធាតុរ៉ែចាំបាច់មួយចំនួនដែលមានគុណប្រយោជន៍យ៉ាងលើសលប់ចំពោះសុខភាពរាងកាយ និងសុខភាពភ្នែក ប៉ុន្តែពេលនេះ ថ្លើមក្ងាន បានក្លាយជាមុខម្ហូប ដែលត្រូវបានចាត់បញ្ចូលទៅក្នុងចំណោមអាហារពិសេសៗប្រចាំភោជនីយដ្ឋាន Cowboy និងមានឈ្មោះថា “ថ្លើមក្ងានចៀនជាមួយទឹកខ្មេះខ្មៅ”។
+ គ្រឿងផ្សំ
– ថ្លើមក្ងាន
– ផ្លែប៉ោម
– ម្នាស់
– រុកែតសាលាដ
– ទឹកជ្រលក់ទឹកខ្មេះខ្មៅ
– នំបុ័ង
– គ្រឿងផ្សំរសជាតិ
+ វិធីធ្វើ
យកថ្លើមក្ងានវះជាបន្ទះៗ រួចប្រឡាក់នឹងម្សៅមី ម្សៅខ្នរ ម្រេចគ្រាប់ដែលបុករួច ហើយយកទៅចៀនជាមួយនឹងប៊័រឱ្យឆ្អិនល្មម បន្ទាប់មកយកម្នាស់ ផ្លែប៉ោម កាត់ជាចំណិតៗ រួចចៀនឱ្យឡើងពណ៌ក្រហមព្រឿងៗបន្តិច។ ដោយឡែកចំពោះនំបុ័ង ត្រូវយកទៅអាំងឱ្យឡើងក្រហមបន្តិច ឬឡើងក្លិនឈ្ងុយល្អជាការស្រេច៕