តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម អ៊ីនស្តាក្រាម នៅថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ 2017 នេះ បានបង្ហាញឱ្យឃើញរូបភាពប៉ុន្មានសន្លឹកដែលតារាសម្ដែងឯកប្រុស ដូម ប៉ាកន ឡាម បានបង្ហោះនៅលើអ៊ីនស្ដាក្រាមរបស់លោក។ ជារូបភាពដែលលោកកំពុងតែហាត់ប្រាណ ដោយការរត់ និងជិះកង់។ ក៏ប៉ុន្ដែ រូបភាពទាំងនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមខាងលើនេះ នាំគ្នាស៊ែរតៗគ្នា ថែមទាំងបានបង្អាប់ និងផ្ដោតសំខាន់ថា ប្រមោយរបស់លោក ដូម ពិតជាមានលក្ខណៈធំអស្ចារ្យគួរឱ្យស្រៀវស្រើបមែន ។
ដោយឡែកនៅលើរូបភាពទាំងនេះ នាយ ដូម បានសរសេរសារបង្ហោះថា «នឹងចេញទៅរត់ជាមួយបងទូន បឌីស្ល៊ែម ទាំងអស់គ្នា» តែ ដើម្បីឱ្យកាន់តែជាក់ច្បាស់ថា ប្រមោយរបស់នាយ ដូម យើងពិតជាធំមែន ឬមិនមែននោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖