កាលពីថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2017 តាមរយៈសារព័ត៌មាន AFP បានចេញផ្សាយឱ្យដឹងថា ទិដ្ឋភាពនៃការដើរបង្ហាញម៉ូដគ្រឿងអលង្ការលំដាប់ថ្នាក់ពិភពលោកនៅក្នុងកម្មវិធី Victoria’s Secret ដែលប្រព្រឹត្តឡើងនាទីក្រុងសៀងហៃ ប្រទេស ចិនបានបង្កឱ្យកើតបរិយាកាសភ្ញាក់ផ្អើលដោយចៃដន្យមួយ។ ខណៈដែលកម្មវិធីកំពុងដំណើរការទៅយ៉ាងរលូន រំពេចនោះស្រាប់តែមានភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមាននារីម៉ូដែលជនជាតិចិនមួយរូបបានដើរបង្ហាញម៉ូដ ហើយភ្លាត់ស្នៀតរអិលស្បែកជើងកែងចោតដួលទៅលើពីស្តដើរចំនួន 2 ដង និងស្ទើរតែក្រោកឡើងវិញមិនរួចទៀតផង។
នារីម៉ូដែលជនជាតិចិននេះ ត្រូវបានគេស្គាល់ឈ្មោះថា មីង ស៊ី មានវ័យ 28 ឆ្នាំ។ នាងធ្លាប់បានអញ្ជើញចូលរួមកម្មវិធីដើរបង្ហាញម៉ូដជាមួយនឹងក្រុម Victoria’s Secret ចំនួន 5 លើករួចមកហើយ។ នេះជារឿងចៃដន្យមែនទែន ដែលនាងបានភ្លាត់ស្នៀតជាមួយស្បែកជើងកែងចោត ហើយរអិលដួលបោកខ្លួនផ្កាប់មុខនៅលើឆាកបែបនេះ ក៏ប៉ុន្ដែនាងបានប្រឹងក្រោកឈរឡើងវិញទាំងទឹកមុខញញឹមទៅកាន់ទស្សនិកជន ដើម្បីកែប្រែស្ថានការណ៍នៅពេលនោះឱ្យប្រសើឡើងវិញ។
ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖