ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid និង Tottenham នឹងសម្លឹងរកជ័យជម្នះដូចគ្នានៅរាត្រីនេះ នៅពេលដែលពួកគេធ្វើដំណើរទៅជួបក្រុម APOEL និង Borussia Dortmund រៀងៗខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Champions League ពូល H នៅរាត្រីនេះ។
ក្រោយពីដណ្តើមបានជ័យជម្នះ 3-1 លើក្រុម Real នាកីឡដ្ឋាន Wembley កាលពី2សប្តាហ៍មុន ក្រុម Spurs នឹងត្រូវតែដណ្តើមយកឈ្នះឱ្យបាននៅរាត្រីនេះនៅលើទឹកដីក្រុមធ្លាក់ទម្រង់លេង Dortmund ដើម្បីឈ្នះបញ្ចប់ដោយឈរលេខ1ក្នុងពូល។ ក្រុម Spurs នឹងឈានទៅកាន់ការប្រកួតនេះ ដោយមាន10ពិន្ទុពីការប្រកួត4លើកនៃពូល H និងមានសុវត្ថិភាពរួចជាស្រេចក្នុងការទៅវគ្គបន្ត ខណៈដែលក្រុម Dortmund មានត្រឹមតែ2ពិន្ទុគត់។ ស្របពេលជាមួយគ្នានេះ ក្រុមអេស្ប៉ាញរបស់លោក Zinedine Zidane នឹងឈ្នះកៅអីទៅវគ្គបន្ត តាមរយៈការឈ្នះលើក្រុម APOEL របស់ស៊ែប៊ី ប៉ុន្តែ ការរកបាន1ពិន្ទុក៏គ្រប់គ្រាន់ផងដែរ ប្រសិនបើក្រុម Dortmund មិនអាចយកឈ្នះលើក្រុម Tottenham។
ការបញ្ចប់ក្នុងលទ្ធផលស្មើពីការប្រកួតនេះ នឹងធ្វើឲ្យក្រុម APOEL នៅតែមានឱកាសក្នុងការទៅវគ្គបន្ត ប៉ុន្តែ ពួកគេនឹងធ្លាក់ចេញ ប្រសិនបើមិនអាចយកឈ្នះលើក្រុម Real បានទេនោះ។ ប៉ុន្តែ ពួកគេបានធ្វើដំណើរទៅកាន់តំបន់ភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ ក្រោយពីបានបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Atletico កាលពីថ្ងៃសៅរ៍ ដែលបានធ្វើឲ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ3 នៅលើតារាង La Liga ដោយដេញតាមពីក្រោយក្រុមកំពុងនាំមុខ Barcelona ដល់ទៅ10ពិន្ទុ ក្រោយពីការប្រកួតត្រឹមតែ12លើក។ ពួកគេបានកត់ត្រាជ័យជម្នះត្រឹមតែលើកគត់ក្នុងចំណោមការប្រកួត4លើកចុងក្រោយរបស់ពួកគេ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង2:45ទៀបភ្លឺ៕
ប្រភពពី៖ Sport24