ដើម្បីផ្តល់ឱ្យប្រជាជនខ្មែរនូវបែបផែនជីវិតមួយកាន់តែមានភាពស៊ីវិល័យ និងមានផាសុកភាព ក្រុមហ៊ុន Urban Living Solutions បានចាប់ផ្តើមបើកលក់គម្រោងវិនិយោគខុនដូប្រណីតរបស់ខ្លួនដែលមានឈ្មោះថា Urbanloft។
កំណើនប្រជាសាស្ត្រ និងសេដ្ឋកិច្ច បានធ្វើឱ្យរាជធានីភ្នំពេញមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្តែងសំណង់ធំៗដូចជា អគារសហកម្មសិទ្ធិ អគារការិយាល័យ និងផ្សារទំនើបបានលេចឡើងយ៉ាងច្រើន។ ទន្ទឹមនឹងនោះក៏គេសង្កេតឃើញថា សកម្មភាពនៃការសាងសង់របស់គម្រោង Urbanloft ក៏បានចាប់ផ្តើមយ៉ាងមមាញឹកដែរ។
លោក ងួន ឆាយលាង តំណាងក្រុមហ៊ុន Urban Living Solutions បានប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃ20 ខែវិច្ឆិកា នេះថា ជាមួយនឹងការយល់ដឹងពីបែបផែននៃជីវិត តាមបែបសហគមន៍នៃអគារសហកម្មសិទ្ធិ ក្រុមហ៊ុនUrban Living Solutions ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង Urbanloft បានផ្តល់សេវាកម្មចម្រុះជាច្រើននៅក្នុងគម្រោងនេះដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់ធ្វើការរួម កន្លែងអាំងសាច់រួម សួនកណ្តាលអាកាស កន្លែងក្មេងលេង និងកន្លែងប្រារព្ធពិធីជាលក្ខណៈឯកជនជាដើម។ លោកបន្តថា Urbanloft មានបន្ទប់ស្នាក់នៅជាច្រើនប្រភេទ ដោយលក់ក្នុងតម្លៃចាប់ពី 72,000ដុល្លារឡើងទៅ។
លោក ឆាយលាង បានបញ្ជាក់ថា គម្រោងខុនដូប្រណីតនេះមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឧកញ៉ា ម៉ុង រិទ្ធី ក្បែរចំណុចប្រសព្វជាមួយមហាវិថី ហាណូយ ដែលជាតំបន់ស្ថិតនៅក្បែរផ្សារទំនើបលំដាប់អន្តរជាតិចំនួនពីរ គឺផ្សារ Aeon Mall2, Makro ធនាគារជាតិនៃកម្ពុជា និងស្ថាប័នធំៗជាច្រើនទៀត។
ការសិក្សាមួយបានរកឃើញថា ចំនួនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នឹងកើនឡើងដល់ប្រមាណ5លាននាក់ ក្នុងឆ្នាំ2035 ខាងមុខ ដែលពេលនោះប្រជាពលរដ្ឋខ្មែរនឹងផ្លាស់ប្តូរទៅរស់នៅតាមខុនដូ កាន់តែច្រើន នោះអាចនិយាយថាបណ្តាលមកពីកត្តាមួយចំនួនដូចជាកំណើនប្រជាសាស្ត្រ កំណើនយានយន្ត ការកកស្ទះចរាចរណ៍ និងការកើនឡើងនៃតម្លៃអចលនទ្រព្យ ជាដើម។
គម្រោង Urbanloft មានអគារចំនួន2 ដែលមានកម្ពស់ 20ជាន់ និងមានបន្ទប់ស្នាក់នៅសរុបចំនួន182 យូនីត ព្រមទាំងមានចំណតរថយន្តចំនួន177កន្លែងសម្រាប់អតិថិជន។
ជាមួយនឹងការទទួលខុសត្រូវក្នុងនាមជាអ្នកអភិវឌ្ឍន៍ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ អ្នកអភិវឌ្ឍន៍គម្រោង Urbanloft ក៏បានរៀបចំគម្រោងអភិវឌ្ឍន៍តាមនីតិវិធីច្បាស់លាស់ ដោយក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណអភិវឌ្ឍន៍លំនៅដ្ឋានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាប័ណ្ណអនុញ្ញាតសាងសង់ ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដីដែលកំពុងសាងសង់ក៏មានប្លង់រឹងផងដែរ។
លោក ងួន ឆាយលាង បានអះអាងថា៖“គម្រោង Urbanloft បាននិងកំពុងទទួលបានជោគជ័យ ដោយគិតរយៈពេលមិនដល់1ខែផង ក្រុមហ៊ុនទទួលបានការកក់អស់ផ្ទះជាង20%ទៅហើយ”៕