
មិនសរសើរមិនបានពីរបៀបចិញ្ចឹមមើលថែទាំកូនៗរបស់តារាស្រីល្បីឈ្មោះ Chompoo Araya ដែលនាងបានចិញ្ចឹម និងប្រៀនប្រដៅកូនៗរបស់នាងបានយ៉ាងល្អបំផុត ជាពិសេសកូនស្រីពៅ ដែលជាកូនមាសកូនពេជ្ររបស់នាង ដែលនាងមិនបានទំរើសកូនរបស់នាងឱ្យប្រកាន់ខ្លួនចំពោះមនុស្សនៅជុំវិញខ្លួន និងរើសអាហារការហូបចុកនោះទេ អាចនិយាយបានថា កូនស្រីរបស់នាង នាងតូច អាប៊ីហ្គែល (Abigail) គឺគួរឱ្យស្រឡាញ់ខ្លាំងណាស់ ជាក្មេងតូចមានភាពរួសរាយរាក់ទាក់ មិនប្រកាន់ខ្លួន ក្លាហាន ហើយនាងមានដុងខាងសិល្បៈដូចអ្នកម្តាយរបស់នាងតែម្តង នាងចេះរាំ ចេះច្រៀង និងពូកែសម្តែងទឹកមុខយ៉ាងស័ក្តិសម ធ្វើឱ្យនាងតូចដ៏គួរឱ្យស្រឡាញ់ គួរឱ្យខ្នាញ់ដែលទើបតែមានអាយុជាង 2ឆ្នាំរូបនេះមានអ្នកគាំទ្រមិនតិចនោះទេនៅក្នុងប្រទេសថៃ ដោយគ្រប់ពេល និងគ្រប់ទីកន្លែងដែលនាងតូចបានទៅចូលរួមជាមួយអ្នកម្តាយរបស់នាង គឺអ្នកគាំទ្ររបស់នាងតូចតែងតែបង្ហាញខ្លួន និងចាំលើកទឹកចិត្តនាងតូចគ្រប់ពេលវេលា គឺពិតជាម្តាយខ្លាំង កូនមិនអន់មែន! គួរឱ្យស្ញប់ស្ញែងខ្លាំងណាស់។
Chompoo Araya គឺជាតារាសម្តែង និងជាតារាម៉ូដែលថៃដ៏ល្បីឈ្មោះមួយរូប នាងបានផ្តល់កំណើតដល់កូនស្រីរបស់នាង Abigail Rangsisingpipat នៅក្នុងខែមីនា ឆ្នាំ2022។ ក្នុងនាមជាកូនស្រីពៅក្នុងចំណោមកូនបីនាក់ ដែលមានបងប្រុសភ្លោះពីរនាក់ Abigail បានក្លាយជាមនុស្សជាទីស្រឡាញ់យ៉ាងឆាប់រហ័សក្នុងចំណោមអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ តាំងតែពី Chompoo Araya បានផ្តល់កំណើតឱ្យ Abigail នាងតូចរូបនេះតែងតែបង្ហាញមុខជាសាធារណៈនៅក្នុងបណ្តាញសង្គមរបស់ម្តាយនាងជាបន្តបន្ទាប់។
Chompoo បានចែករំលែកពេលវេលានៃជីវិតប្រចាំថ្ងៃរបស់ Abigail ដោយបង្ហាញពីការលូតលាស់ និងបុគ្គលិកលក្ខណៈដ៏គួរឱ្យស្រឡាញ់របស់នាងតូចដល់អ្នកគាំទ្រជាប្រចាំ ធ្វើឱ្យមហាជន ក៏ដូចជា Fun Fun ទាំងក្នុង និងក្រៅប្រទេសស្រឡាញ់ពេញចិត្ត មានការកោតសរសើរ និងមានកូនចិត្តច្រណែននឹង Chompoo Araya មិនតិចទេ ដែលនាងពិតជាចិញ្ចឹម និងប្រៀនប្រដៅកូនៗបានល្អខ្លាំងណាស់ កូនៗរបស់នាងមិនត្រឹមតែមានអត្តចរិកល្អ ចេះគួរសម មិនប្រកាន់ខ្លួននោះទេ ថែមទាំងអាចជួយរកចំណូលចូលគ្រួសារមិនតិចនោះទេ តាំងពីកូននៅក្នុងផ្ទៃរហូតដល់សព្វថ្ងៃនេះ ជាពិសេសគឺនាងតូច Abigail តែម្តង។ អាយុទើបតែជិត3ឆ្នាំប៉ុណ្ណោះ នាងតូច Abigail ទទួលបានអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ ដោយអាចប្រកួតប្រជែងជាមួយអ្នកម្តាយដែលជាតារាដ៏ល្បីរបស់នាងបាត់ទៅហើយ។

វិធីសាស្រ្តរបស់ Chompoo ក្នុងការចិញ្ចឹម Abigail គឺគាត់បានធ្វើឱ្យមានតុល្យភាពរវាងការចូលរួមជាសាធារណៈ ជាមួយនឹងការចិញ្ចឹមបីបាច់កូននៅក្នុងបរិយាកាសគ្រួសារប្រកបដោយក្តីស្រឡាញ់ និងការឱ្យសិទ្ធិសេរីភាពដល់កូន។
ទោះបីជានាងនៅក្មេងក៏ដោយ តែ Abigail បានក្លាយជាចំណាប់អារម្មណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជារឿយៗនាងតូចតែងតែត្រូវបានប៉ុស្តិ៍ទូរទស្សថៃអញ្ជើញឱ្យចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីតូចធំ និងមានអ្នកគាំទ្រដែលតែងតែហៅនាងថា “កំពូលតារាតូច” ជាហូរហែ។ ការបង្ហាញពីកាយវិការលេងសើច និងការប្រាស្រ័យទាក់ទងដ៏ល្អជាមួយមនុស្សនៅជុំវិញខ្លួនរបស់នាងតូច Abigail បានធ្វើឱ្យនាងក្លាយទៅជាទីពេញចិត្តក្នុងចំណោមអ្នកលេងអ៊ីនធឺណិត ដែលនាំឱ្យមានការកោតសរសើរយ៉ាងខ្លាំង និងមានអ្នកគាំទ្រកើនឡើងជាបន្តបន្ទាប់។
សរុបសេចក្តីមក Chompoo Araya តែងតែបង្ហាញរូបភាព និងវីដេអូរបស់កូនស្រីពៅ Abigail ទៅដល់អ្នកគាំទ្រ និងសាធារណៈជនជាមួយរូបភាពដ៏គួរឱ្យស្រឡាញ់ និងជីវិតរស់នៅក្នុងផ្ទះ វិធីចិញ្ចឹមបីបាច់ថែរក្សាកូន ចំណងមេត្រីភាពដ៏រឹងមាំរវាងម្តាយកូន ដែលធ្វើឱ្យអ្នកគាំទ្របានឃើញពីដំណើរជីវិតដ៏រីករាយ និងគួរឱ្យស្រឡាញ់របស់ Abigail ជារឿយៗមិនដែលដាច់សោះឡើយ ដែលធ្វើឱ្យ Abigail បានក្លាយទៅជាកំពូលតារាតូចដ៏គួរឱ្យខ្នាញ់ គួរឱ្យស្រឡាញ់របស់ពួកគេរហូតមក។ វិធីសាស្ត្រចិញ្ចឹមកូនរបស់ Chompoo Araya ពិតជាគួរឱ្យស្ញើចសរសើរមែនទែន ដែលអ្នកម្តាយសម័យថ្មីនេះគួរយកជាគំរូតាម៕
























