ប្រធានក្រុម Gianluigi Buffon និងខ្សែការពារ Andrea Barzagli ត្រូវបានអនុញ្ញាតឲ្យសម្រាក ដោយក្លិប Juventus បន្ទាប់ពីការធ្លាក់ចេញពី World Cup របស់ក្រុមជម្រើសជាតិអ៊ីតាលី ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកក្របខ័ណ្ឌ Serie A មួយនេះ បានចាញ់នៅលើទឹកដីក្រុម Sampdoria ក្នុងលទ្ធផល 3-2 កាលពីថ្ងៃអាទិត្យ។
Juventus បានដេញតាមពីក្រោយដល់ទៅ3គ្រាប់ក្នុងពេលជិតបញ្ចប់ការប្រកួត ក្រោយពីខ្សែប្រយុទ្ធកូឡុំប៊ី Duvan Zapata ខ្សែបម្រើអ៊ុយរូហ្គាយ និងខ្សែការពារអ៊ីតាលី Gian Marco Ferrari បានរកគ្រាប់បាល់បញ្ចូលទីដូចគ្នាក្នុងតង់ទី2សម្រាប់ក្រុមម្ចាស់ផ្ទះ។ ក្រុមម្ចាស់ការពារតំណែងជើង6សម័យកាលមួយនេះបានរកគ្រាប់បាល់បាន2គ្រាប់វិញនៅនាទីបន្ថែម ដោយខ្សែប្រយុទ្ធ Gonzalo Higuain បានស៊ុតបាល់ប៉េណាល់ទី1គ្រាប់ ហើយកីឡាករបម្រុង Paulo Dybala បានបន្ថែមគ្រាប់បាល់ទី2នៅមុនពេលសំឡេងកញ្ចែបញ្ចប់ការប្រកួតបន្លឺឡើង។
ក្រុម Juventus បានធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ3 នៅលើតារាងនៃក្របខ័ណ្ឌរបស់អ៊ីតាលី ដោយមាន4ពិន្ទុតាមពីក្រោយក្រុម Napoli ដែលបានកត់ត្រាជ័យជម្នះ 2-1 លើក្រុម AC Milan កាលពីថ្ងៃសៅរ៍ ខណៈដែល Inter Milan ឡើងទៅឈរលេខ2 ក្រោយពីបានយកឈ្នះលើក្រុម Atalanta ក្នុងលទ្ធផល 2-។ ក្រុម Napoli មាន35ពិន្ទុពីការប្រកួត13លើក ដោយនាំមុខ2ពិន្ទុពីលើក្រុម Inter Milan ខណៈដែលក្រុម Juventus មាន31ពិន្ទុ ហើយក្រុម Roma កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ4 ដោយដេញតាមពីក្រោយក្រុមលេខ3 ចំនួន1ពិន្ទុ ខណៈដែលនៅសល់ការប្រកួត1លើកទៀតក្នុងដៃ ក្រោយពីបានផ្តួលក្រុម Lazio ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Rome តែម្តង កាលពីថ្ងៃសៅរ៍។
លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus បានឲ្យដឹងថា៖ «នេះគឺជាការទះមួយកំផ្លៀងចំផ្ទៃមុខដោយឥតរំពឹងទុកមួយ»៕
ប្រភពពី៖ BBC