ការប្រកួតដ៍ធំ និង ជំនួបដ៍កក្រើក ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឈានដល់សប្ដាហ៍ទី១០ ហើយនាល្ងាចនេះ នៅលើកទីលានកីឡដ្ឋានស្ដាតចាស់ និងកីឡដ្ឋានខេត្តស្វាយរៀង ។
គូប្រកួតដ៍ពិសេស ដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំទស្សនាថា តើណាហ្គាវើល អាចបំបែកកំណត់ត្រាមិនស្គាល់ចាញ់របស់ព្រះខ័នរាជស្វាយរៀង នាជើងទី១ ក្នុងរដូវកាលថ្មីនេះបាន ឬក៏យ៉ាងណា ។
ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន និងមាន ២១ពិន្ទុជាមួយលទ្ធផល ៩ប្រកួតឈ្នះ៦ និងស្មើ៣ មិនស្គាល់ចាញ់ ។ ឯ ក្រុមណាហ្គាវើល កំពុងឈរចំណាត់ថ្នាក់លេខ៥ និងមាន ១៥ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៩ប្រកួតដូចគ្នា ឈ្នះ៤ ស្មើ៣ និងចាញ់៣ ហើយការប្រកួតនេះ ណាហ្គាវើល ក៏ត្រូវការ ៣ពិន្ទុដាច់ខាត ដើម្បីប្រជែងកៅអី Top-4 ជាមួយក្រុមលំដាប់កំពូលតារាង រួមមានស្វាយរៀង, ការពារជាតិ, ភ្នំពេញក្រោន និងបឹងកេត ។
ចំពោះកីឡដ្ឋានទ្វារកីឡដ្ឋាស្ដាតចាស់ នឹងបើកទ្វាទទួលក្រុមភ្នំពេញក្រោន ពីសំណាក់ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ។ ការប្រកួតនេះ ត្រូវបានគេចាត់ទុកជាគូឯកប្រចាំសប្ដាហ៍ ដោយសារការទាមទា ៣ពិន្ទុមកពីពង្រឹកកៅអី Top-4(៤ក្រុមចុងក្រោយ)រៀងៗខ្លួន ស្របពេលក្រុមទាំងពីរឈរលេខរៀងទី២ និងទី៣ ដោយខុសត្រូវគ្នា ១ពិន្ទុប៉ុណ្ណោះ ។
សម្រាប់ក្រសួងការពារជាតិ គឺឈរលេខរៀងទី២ និងមាន ១៨ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៩ប្រកួតឈ្នះ៥ ស្មើ៣ និងចាញ់១ ខណៈក្រុមភ្នំពេញក្រោនបញ្ចប់ការប្រកួត ៩លើកដូចគ្នា ឈ្នះ៥ ស្មើ២ និងចាញ់២ មាន ១៧ពិន្ទុឈរលេខរៀងទី៣ ។ ប៉ុន្ដែពិន្ទុរបស់ក្រុមទាំងពីរ អាចនឹងគ្មានឱកាសការពារណែងរបស់ខ្លួននេះបានឡើយ ប្រសិនបើការប្រកួតល្ងាចនេះបរាជ័យនោះ ដោយសារគូប្រជែងជាច្រើនកំពុងមានពិន្ទុប្រកៀតប្រកិតគ្នា ។