រយៈពេល​១១ខែ អគារ​ជាប់គាំងជាង​១០០​គម្រោងនៅក្រុងព្រះសីហនុ​ ត្រូវបាន​ដោះស្រាយ​ និង​​ដំណើរការ​ឡើងវិញ​

ព្រះសីហនុ ៖ គិតចាប់ពី​ខែមករា​ដល់​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ២០២៤ គម្រោងពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង​ ចំនួន​១០៣​គម្រោង ត្រូវបាន​អនុ​គ្រោះ​ សម្រួល​នីតិវិធី និង​ដោះ​ស្រាយ​វិវាទ ដើម្បី​ឱ្យ​ដំ​ណើរ​ការឡើងវិញ ។ នេះ​បើ​តាម​សេ​ចក្ដីប្រកាសព័ត៌មាន​របស់​ក្រុម​ការងារ​ជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២៤ ។​

យោងតាមសេចក្ដីប្រកាសព័ត៌មានខាងលើ​នេះបានឱ្យដឹងថា គម្រោងពាក់ព័ន្ធនឹង​អគារ​ជាប់គាំង​ទាំង​១០៣ គម្រោងនេះ ស្មើនឹង​៤៨ភាគរយ​នៃ​គម្រោង​​ពាក់ព័ន្ធនឹងអគារ​ជាប់គាំង​សរុប មានទឹកប្រាក់​ប្រមាណ ២ ៥១០លា​ន​ដុ​ល្លា​រ​​​​អា​មេរិក ដែលប៉ាន់​ស្មាន​ថា​អាច​បង្កើត​ការងារ​បាន​​ចំនួនជាង​៤ពាន់​​កន្លែង ។​

ក្នុង​រយៈពេល១១ខែ ក្នុងឆ្នាំ២០២៤​នេះដែរ ក្រុមការងារ​ជំរុ​ញ​ការ​វិនិយោគ​ក្នុ​ងខេត្តព្រះសីហនុ បាន​សម្រេច​ជាគោលការណ៍​ផ្ដល់​ការ​លើកទឹកចិត្ត​ ការ​អនុគ្រោះ ​ការ​សម្រួល​នីតិវិធី​ដោះស្រាយ​វិវាទ​ ចំនួន​២១៣គម្រោង​ ស្មើនឹង​២១៣ភាគរយ​លើស​គោលដៅ​សូចនាករកម្មសិទ្ធិ​ ដែល​បាន​កំណត់​ត្រឹម១០០​គម្រោង​ និង​មា​នទុ​នវិ​និយោ​គ​រហូតដល់ ​៦ ០២៦​លានដុល្លារអាមេរិក លើស​សូចនាករ​សមិទ្ធផល​ដែល​បានកំណត់​ត្រឹម​ ១០០០​លាន​​​ដុល្លារអាមេរិក ។

ក្រៅពីនេះ ក្រុមការងារ​ជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ក៏បាន​ដោះស្រាយ​សម្របសម្រួល​ការ​វិនិយោគ​នូវ​គម្រោង​អគារ​ពុំ​ពាក់​ព័ន្ធ​នឹង​​អគារជាប់គាំង​ចំនួន ៨៦​គម្រោង មានទុនវិនិយោគ​សរុប​ប្រមាណ​ ២ ៦៩៩​លាន​ដុល្លារ​អាមេរិក  ដែល​ប៉ាន់​ស្មានថា​អាច​បង្កើត​ការ​ងារ​​បានចំនួន ៣ម៉ឺន​កន្លែង គម្រោងពង្រីក​ការ​វិនិយោគ​ចំនួន​ ១៧គម្រោង មានទុនវិនិយិោគ​ប្រមាណ​ ៧៦៨​លាន​ដុល្លារ​អា​មេ​រិក និង​គម្រោ​ង​វិនិយោគ ធុរកិច្ច​ដែល​មានស្រាប់ចំនួន៧គម្រោង​ មានទុនវិនិយោគ​ប្រមាណ​៣០​លានដុល្លារអាមេរិក ។​

ឯកឧត្តម ​ម៉ាង ស៊ីណេត អភិបាល​ខេត្តព្រះសីហនុ ​បានថ្លែង​ថា​គម្រោង​អគារ​ជាប់គាំង​ក្នុង​ខេត្តព្រះសីហនុ​បានចាប់ផ្ដើម​ដំណើរការ​ជា​បន្ត​បន្ទា​ប់​​ឡើងវិញហើយក្នុងឆ្នាំ២០២៤ បន្ទាប់មានការ​ដាក់ចេញ​នូវ​កម្ម​វិ​ធី​ពិ​សេ​​ស​​​ជំរុញការ​វិនិយោគ​ក្នុងខេត្តព្រះសីហនុ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​​របស់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នា​យ​​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​ដើមឆ្នាំ២០២៤​ ។

ទន្ទឹមនឹង​នេះ ក៏មានគម្រោង​វិនិយោគ​ថ្មីៗមួយចំនួន​ បាន​បោះទុនវិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ និងធ្វើ​ឱ្យ​សកម្មភាព​នៃការ​វិនិយោគ ការសាង​​សង់​​អគារ​នៅក្នុង​ខេត្តព្រះ​សីហនុ​ ចាប់ផ្ដើម​មានសកម្មភាពមមាញឹក​ឡើង​វិញ​ ។​

គួ​របញ្ជាក់ថា គម្រោង​ដែល​ត្រូវ​បានក្រុមការ​ងារ​ជំរុញការវិនិយោគ​ដោះស្រាយ​និងសម្រួល​ គ្របដណ្ដប់​លើ​វិស័យសំខាន់ៗរួមមាន​ វិស័យ​អច​លនទ្រព្យ ដូចជាអគារ​ពហុមុខ​ងារ និងគម្រោងអភិវឌ្ឍន៍​លំនៅឋាន ​មាន​ចំនួន ៨៦​គម្រោង មានទុនវិនិយោគ ២ ១៥៥​លាន​ដុល្លារ​អាមេរិក វិស័យ​ទេសចរណ៍​មាន​ចំនួន​៦០​គម្រោង មានទុនវិនិយោគ​ប្រមាណ​២ ១៨១​លានដុល្លារអាមេរិក​ ឧស្សាហកម្ម​ចំនួន ៣៥​គ​ម្រោ​ង មាន​ទុន​វិនិ​យោគ​ចំ​នួន  ១ ១៩០លានដុល្លារអាមេរិក និង​វិស័យ​ផ្សេងទៀត​​មានចំនួន ៣២គម្រោង និងមានទុនវិនិយោគ​ចំនួន ២​៣៧​លានដុល្លារអាមេរិក​ ៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

កម្ពុជា ដែលជាសមាជិកអាស៊ាន កំពុងបន្តបោះជំហានទៅកាន់តំណែងជាអធិរាជគ្រាប់ស្វាយចន្ទីតាមមហិច្ឆតាគ្រោងទុក ខណៈពេលបច្ចុប្បន្នកំពុងបង្ហាញខ្លួននៅលើទីផ្សារសហភាពអឺរ៉ុប

ភ្នំពេញ ៖ ជាមួយនឹងមហិច្ឆតាដែលបានគ្រោងទុកឈានទៅរកតំណែងជាអធិរាជ និងជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក បច្ចុប្បន្ននេះ ក្រៅពីមានការវិវត្ត និងរីកចម្រើនយ៉ាងឆាប់រហ័សទៅលើការកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែមនោះ គ្រាប់ស្វាយចន្ទីកម្ពុជាក៏កំពុងទទួលបានការស្វាគមន៍ និងគាំទ្រគួរឱ្យកត់សម្គាល់នៅលើទីផ្សារអន្តរជាតិ...

អគារជាប់គាំងចំនួន ១៦គម្រោងនៅខេត្តព្រះសីហនុ ទទួលបានការបន្តសកម្មភាពសាងសង់ និងវិនិយោគឡើងវិញក្រោមការទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី១២ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធីក្នុងក្រប​ខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នាព្រឹកថ្ងៃទី៣...

តានតឹងខ្លាំងមែនទេ ការកត់ត្រាបញ្ជីការងារអាចជួយអ្នកបាន!

ប្រសិនបើអ្នកកំពុងជួបនឹងបញ្ហាពិបាកក្នុងការគេង នោះដំណោះស្រាយដែលអាចជួយអ្នកបាននោះគឺ ទម្លាប់នៃការកត់ត្រា ដោយប្រើប៊ិច និងក្រដាស ពីកិច្ចការដែលអ្នកត្រូវធ្វើនៅថ្ងៃស្អែក។ ប្រសិនបើអ្នកធ្លាប់ជួបនឹងបញ្ហាពិបាកគេង ឬគេងមិនលក់ អ្នកប្រហែលជាដឹងហើយថារឿង ដែលធ្វើឱ្យអ្នកភ្ញាក់ដឹងខ្លួនពីដំណេកនៅកណ្តាលយប់...

អត្ថបទស្រដៀងគ្នា