នេះគឺជាមុខម្ហូបបែបបស្ចិមប្រទេសពីភោជនីយដ្ឋាន Digby ដែលមានអាសយដ្ឋានស្ថិតនៅបណ្តោយផ្លូវត្រសក់ផ្អែម (ផ្លូវលេខ63) ដែលកំពុងទទួលនូវការគាំទ្រពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ អមដោយសម្រស់ធម្មជាតិ និងរុក្ខជាតិពណ៌បៃតងស្រស់។
BBQ Pork Rip ជាមុខម្ហូបដ៏ពិសេស និងមានឱជារសឈ្ងុយឆ្ងាញ់ពិសា ព្រមទាំងទទួលបាននូវការពេញនិយមជាខ្លាំងផងដែរ បើចង់ដឹងពីរសជាតិ និងគ្រឿងផ្សំរបស់អាហារមួយនេះមានអ្វីពិសេសខ្លះនោះ សូមតាមដាននូវគ្រឿងផ្សំ និងរបៀបចម្អិនដូចបានរៀបរាប់ខាងក្រោម ហើយអនុវត្តទាំងអស់គ្នាណា៎៖
+ គ្រឿងផ្សំ
– ឆ្អឹងជំនីជ្រូក 3ដុំ
– ទឹកជ្រលក់ BBQ (BBQ Sauce)
– បន្លែសម្រាប់លម្អ (សាលាដ ត្រសក់ ប៉េងប៉ោះ ម្ទេស-ល-)
– ខ្ទឹមស
– គ្រឿងរបស់បារាំង (Western Spice)
+ វិធីចម្អិន
ជាដំបូង អ្នកត្រូវយកឆ្អឹងជំនីជ្រូកទៅស្ងោររយៈពេល2ម៉ោង ដោយលាយគ្រឿងបន្ថែមរសជាតិដូចជា ខ្ទឹមស និងគ្រឿងរបស់បារាំង (Western Spice) សិន រួចសឹមយកទៅដុតក្នុងម៉ាស៊ីនដុតសាច់ឱ្យឡើងពណ៌ក្រហមគួរឱ្យចង់ទទួលទាន។ បន្ទាប់មក ត្រូវរៀបសាច់ឆ្អឹងជំនី BBQ នេះនៅលើចានរាបស្អាត រួចស្រោចដោយទឹកជ្រលក់ BBQ ពីលើ និងលម្អបន្ថែមដោយបន្លែតាមចំណូលចិត្តជាការស្រេច៕