ភ្នំពេញ៖ កាប្រកួតកញ្ញាឯកសាកលវិទ្យាល័យពិភពលោក នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ ជាមួយនឹងការប្រកាសនូវបេក្ខនារីគួរឲ្យស្រលាញ់ចំនួន 20រូប ដែលមកពីសាកលវិទ្យាល័យផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា។
ការប្រកួតក្នុងប្រទេស នឹងស្វែងរកម្ចាស់ជ័យលាភីតំណាងប្រទេសកម្ពុជាដើម្បីគ្រងមកុដកញ្ញាឯកសាកលវិទ្យាល័យពិភពលោកវគ្គផ្តាច់ព្រ័ត្រ ដែលកម្ពុជាជាម្ចាស់ផ្ទះក្នុងការប្រារព្ធពីធីនៅថ្ងៃទី20 ខែធ្នូ ឆ្នាំ2017។
កាប្រកួតកញ្ញាឯកសាកលវិទ្យាល័យពិភពលោក គឺជាព្រឹត្តិការណ៍ដើម្បីជ្រើសរើសបេក្ខភាពតំណាង World Miss University Peace Corps ជាមួយនឹងតម្លៃស្នូលនៃការលើកកម្ពស់សន្តិភាពពិភពលោក តាមរយៈ ចលនាសន្តិភាពសម្រាប់ការរួបរួមគ្នារបស់ពិភពលោក ដូចពាក្យស្លោក “ក្នុងពិភពលោកមួយ មនុស្សធម៌ ប្រៀបបានដូចជាបងប្អូនប្រុសស្រី” “ចលនាបរិស្ថាននៃមនុស្សធម៌ដើម្បីរស់នៅលើភពផែនដី។
នេះគឺជាលើកដំបូងដែលការប្រកួតនេះត្រូវបានគេប្រារព្ធនៅក្នុងប្រទេសកម្ពុជា ដោយមានការអនុញ្ញាតពីក្រសួងទេសចរណ៍ និងគណៈកម្មការរៀបចំកម្មវិធីការប្រកួតកញ្ញាឯកសាកលវិទ្យាល័យពិភពលោក។
រាត្រីគ្រងមកុដនៃកម្មវិធីប្រកួតកញ្ញាឯកសាកលវិទ្យាល័យពិភពលោកនៃព្រះរាជាណាចក្រកម្ពុជា 2017 នឹងប្រារព្ធនៅថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2017 នៅសាល1 នៃសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នៅវេលាម៉ោង 7:០០ ល្ងាច។
សូមអញ្ជើញទៅជួបជាមួយបេក្ខនារីគួរឲ្យស្រលាញ់ទាំង 20រូប ក្នុងការប្រកួតដើម្បីគ្រងតំណែង កញ្ញាឯកសាកលវិទ្យាល័យពិភពលោកនៃព្រះរាជាណាចក្រកម្ពុជា 2017 ទាំងអស់គ្នា៕