នៅថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2017 បើតាមសារព័ត៌មាន keng14 បានចេញផ្សាយឱ្យដឹងថា នាប៉ុន្មានសបា្ដហ៍មុននេះតារាចម្រៀង Justin Bieber និង Selena Gomez បានបង្ហើបប្រាប់សារព័ត៌មានបរទេសថា អ្នកទាំងពីរគ្រោងនឹងទិញផ្ទះប្រណីតមួយដែលមានតម្លៃរាប់លានដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅក្នុងតំបន់មួយក្នុងរដ្ឋ California ដើម្បីចំណាយពេលវេលាដ៏មានន័យ រស់នៅជុំគ្នាជារៀងរហូត។
នៅក្នុងនេះ បើយើងមើលតាមការចេញផ្សាយរបស់ទស្សនាវដ្ដីល្បីមួយរបស់អាមេរិក ក៏បានឱ្យដឹងបន្ថែមដែរថា តារាពីរដួងនេះព្យាយាមបំពេញការរស់នៅតាមលក្ខណៈសាមញ្ញៗ និងសម្របខ្លួនតាមធម្មជាតិ ពោលគឺ ពួកគេចូលចិត្តទៅតំបន់ឆ្ងាយៗ ហើយមានធម្មជាតិខៀវស្រស់ត្រកាល។ ប្រភពស្និទ្ធនឹងJB ក៏បានអះអាងថា គម្រោងទិញផ្ទះរបស់គេក៏ស្ថិតនៅក្បែរតំបន់ភ្នំផងដែរ។
គួរបញ្ជាក់ដែរថា ថ្មីៗនេះជីវិតឯកជនរបស់ Selena Gomez និង Justin Bieber ហាក់បីដូចជាមានសេចក្ដីសុខខ្លាំងបំផុត ដែលគេបានសង្កេតមើលទៅ ទំនងជានេះគឺជាពេលវេលាចុងក្រោយនៃការថែរក្សាសុខភាពរបស់ Selena Gomez អ៊ីចឹងដែរ។ ក្រុមគ្រួសារ និងមនុស្សជំនិតរបស់ Selena Gomez បានថ្លែងប្រាប់សារព័ត៌មានបរទេសកន្លងមក អំពីទំនាក់ទំនងជាថ្មីជាមួយ Justin Bieber ថា «ពួកយើងចង់ឱ្យនាងខ្លួនឯងមានសុខភាពល្អ ហើយនេះក៏ជាកំហុសដ៏ធ្ងន់មួយនៅក្នុងជីវិតរបស់ពួកយើងផងដែរ អ្វីដែលអាចធ្វើបាន គឺដើម្បីសុខភាពនាង»៕