សុខភាពល្អគឺជាអ្វីដែលយើងទាំងអស់គ្នាប្រាថ្នាចង់បាន ក៏ប៉ុន្តែនៅពេលខ្លះក៏យើងបានមើលរំលង ដោយការបរិភោគអាហារដែលមានលក់សម្បូរបែបដូចសព្វថ្ងៃនេះ។ សោភ័ណ្ឌភាពអាហារដែលត្រូវបានច្នៃប្រឌិតឱ្យមានភាពវិចិត្រ ទាក់ទាញចិត្តឱ្យចង់ទទួលទាន តាមពិតទៅវាក៏មានគ្រោះថ្នាក់ដល់សុខភាពយើងដោយមិនដឹងខ្លួន។ ដូច្នេះប្រសិនបើនរណាម្នាក់មិនចង់ឱ្យអាយុខ្លីទេនោះ គួរតែជ្រាបពីអាហារមួយចំនួនដែលអ្នកជំនាញហាមឃាត់ និងគួរចៀសវាងដូចខាងក្រោមនេះ។
1- ភេស្ជជៈជាតិហ្គាស់
ភេស្ជជៈដែលមានសារជាតិហ្គាស់ វាត្រូវបានរកឃើញថា សម្បូរទៅដោយសារធាតុគីមី និងបរិមាណជាតិស្ករច្រើន ប្រសិនបើអ្នកទទួលទានវាជារៀងរាល់ថ្ងៃ នោះអ្នកនឹងប្រឈមមុននឹងហានិភ័យនៃជំងឺទឹកនោមផ្អែមខ្ពស់ ហើយវាក៏មានគ្រោះថ្នាក់ដូចជា ជំងឺមហារីកពោះវៀនធំ និងជំងឺរលាកក្រពះផងដែរ។
2- ប្រភេទសាច់សម្រេច
អាហារប្រភេទសាច់សម្រេចដូចជា សាច់ក្រក ហតដក ប្រហិតកញ្ចប់ ណែម សាច់ងៀត ដែលត្រូវបានក្រុមហ៊ុនឧស្សាហកម្មនានាផលិតឡើង គឺមានលាយផ្សំជាមួយសារជាតិគីមីជាច្រើនដូចជា សារធាតុការពារចំណីអាហារឱ្យមានអាយុកាលយូរ សារធាតុខ្លាញ់ច្រើនសូដ្យូម និងសារធាតុដែលការពារមិនឱ្យសើម ហើយស្អុយជាដើម។ ប្រសិនបើអ្នកទទួលទានអាហារសាច់ប្រភេទនេះ ក៏មិនមានគុណប្រយោជន៍អ្វីចំពោះរាងកាយរបស់អ្នកនោះទេ។
3- ប្រភេទនំកញ្ចប់
អាហារប្រភេទនេះ ជាអាហារកែច្នៃដែលមិនសូវមានសារធាតុអាហារូបត្ថម្ភ ហើយនៅពេលដែលអ្នកបរិភោគចូលក្នុងរាងកាយអ្នក នោះនឹងទទួលបានមកវិញតែជាតិសូដ្យូម ជាតិស្ករនិងជាតិខ្លាញ់ដែលមានបរិមាណច្រើនតែប៉ុណ្ណោះគឺវាគ្រោះថ្នាក់ដល់រាងកាយរបស់អ្នកខ្លាំងណាស់អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺវាអាចបណ្ដាលឱ្យកើតជំងឺមហារីកពោះវៀនធំ ជំងឺប្រព័ន្ធសរសៃឈាម និងជំងឺបេះដូងបានផងដែរ៕