ក្នុងពេលបច្ចុប្បន្ននេះមានស្ត្រីចំនួន1ភាគ5 ដែលពន្យារការមានគភ៌ទៅដល់អាយុ35ឆ្នាំឡើងនិងចំនួនស្ត្រីដែលមានកូនក្នុងវ័យ40ឆ្នាំបានកើនឡើងទ្វេដងខុសកាលពី20ឆ្នាំមុន។ ការកើនឡើងនៃចំនួនស្ត្រីដែលយកកូនបែបនេះ ធ្វើឱ្យកើតមានជាសំណួរមួយឡើងថា តើអាយុប៉ុន្មានទើបហៅថា ចាស់ហួសនឹងមានកូន? ហើយតើការមានកូននៅពេលអាយុច្រើន មានចំណុចល្អ និងមិនល្អយ៉ាងណាខ្លះ? ឡារ៉ែន មានចម្លើយសម្រាប់សំណួរនេះមកជូនមិត្តអ្នកអាននៅពេលនេះ…។
ចំណុចល្អនៃការមានកូននៅពេលអាយុច្រើន
-មានប្រាក់ចំណូលច្រើនឡើង និងស្ថិតស្ថេរហើយ។
-យល់ដឹងពីការមើលថែទាំសុខភាពច្រើនឡើងហើយ។
-អាយុច្រើន ចេះគិតគូរបានច្រើនឡើងហើយ។
-ចេះដំណើរការជីវិតយ៉ាងប្រយ័ត្នប្រយែងខ្លាំងឡើងហើយ។
-មានអារម្មណ៍ថា ត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ដាយគេរួចរាល់ហើយ។
-មានការសោកស្ដាយតិចបំផុត នៅពេលដែលបាត់បង់សេរីភាព ឬការស្វែងរកភាពកម្សាន្តសប្បាយ (មិនអាចដើរលេងបានតាមចិត្ត ព្រោះមានកូនត្រូវមើលថែ)។
-មានភាពរឹងមាំឡើង និងដឹងពីតួនាទីនៃភាពជាម្ដាយ។
-ចិត្តធ្ងន់ និងអាចចាត់ការភាពរញ៉េរញ៉ៃ វីវក់បានយ៉ាងមានស្មារតីនឹងនរ។
ចំណុចមិនល្អនៃការមានកូនពេលអាយុច្រើន
-មិនសូវមានកម្លាំងលេងជាមួយកូន ឬដេញតាមចាប់កូន។
-មិនមានឱកាសបានឃើញដំណើរជីវិតរបស់កូននៅវ័យកណ្ដាលមនុស្ស។
-មិនមានឱកាសបានជួយមើលថែចៅ។
-ក្មេងខ្លះខ្មាសមិត្តភក្តិដែលខ្លួនមានឪពុកម្ដាយជាមនុស្សចាស់។
– អាចនឹងពិបាកមានកូន ឬប្រើពេលវេលាយូរទម្រាំនឹងមានកូនតាមវិធីធម្មជាតិ ព្រោះឱកាសក្នុងការតាំងគភ៌ក្នុងវ័យ30ឆ្នាំឡើងគឺ ប្រមាណ25% ចំណែកក្នុងវ័យ40ឆ្នាំឡើងឱកាសតាំងគភ៌ថយចុះមកនៅត្រឹមតែ5%ប៉ុណ្ណោះ។
-អ្នកដទៃនឹងច្រឡំហៅអ្នកថាជាលោកយាយច្រើនជាងហៅថា ម្ដាយរបស់កូន៕