ត្រកួន គឺជាបន្លែពេញនិយមមួយប្រភេទ ដែលប្រជាជនខ្មែរយើងយកមកចម្អិនជាម្ហូបអាហារជាច្រើនមុខ ហើយក្រៅពីជាបន្លែហើយនោះ ត្រកួនក៏ជាឱសថបុរាណមួយប្រភេទដែលអាចព្យាបាលជំងឺបានជាច្រើនមុខ ដែលយើងមិនធ្លាប់បានដឹងពីមុនមក។ គុណប្រយោជន៍របស់ត្រកួនមានដូចខាងក្រោមនេះ៖
1- ការពារជំងឺហើមពោះ ៈ ត្រកួនជាប្រភពរបស់ជាតិសរសៃច្រើនបំផុត វាមានប្រសិទ្ធភាពជាថ្នាំរលាយកាកសំណល់ទន់ៗ ជួយឱ្យការបន្ទោបង់បានងាយស្រួល។ វាជួយការពារ និងព្យាបាលជំងឺទល់លាមក ហើមពោះ និងជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺឫសដូងបាតបាន ពោលគឺ ការទទួលទានបន្លែត្រកួនជាប្រចាំថ្ងៃ នឹងជួយសម្អាតរាល់កាកសំណល់ និងជាតិពុលដែលធ្លាក់ទៅក្នុងពោះវៀនតូចឱ្យចេញមកក្រៅ ហើយជួយស្រូបយកសារធាតុចិញ្ចឹមដល់រាងកាយបានយ៉ាងល្អប្រសើរថែមទៀតផង។
2- ជំនួយភ្នែក ៈ ជាបន្លែដែលមានវីតាមីន A ច្រើន ជំនួយដល់ភ្នែក និងប្រស្រីភ្នែក ហើយមានគុណសម្បត្តិជួយដល់ប្រព័ន្ធប្រសាទ ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ បំបាត់ភាពនឿយហត់ និងគេងលក់ស្រួល។
3- សម្រួលដំណេក ៈ នៅក្នុងត្រកួនមានសារធាតុ Selenium និងស័ង្កសី ដែលជួយឱ្យប្រព័ន្ធប្រសាទរបស់អ្នកបានសម្រាក ហើយធ្វើឱ្យអ្នកឆាប់គេងលក់ថែមទៀតផង។
4- ជំនួយគ្រាប់ឈាម ៈ ត្រកួនមានធាតុដែក ជាសារធាតុចិញ្ចឹមដែលមានសារសំខាន់ចំពោះប្រព័ន្ធឈាម និងចលនារបត់ឈាម វាជួយបង្កើតអេម៉ូក្លូប៊ីននៅក្នុងឈាម ទើបអាចការពារជំងឺអប្បលោហិតបានផងដែរ។
5- ជួយលាងជាតិពុលនៅក្នុងខ្លួន ៈ ត្រកួននៅមានគុណប្រយោជន៍ជួយលាងសារជាតិពុលក្នុងរាងកាយដូចជាថ្លើមជាដើម ព្រមទាំងជាសារធាតុពួករ៉ាឌីកាល់សេរី ដែលជួយការពារកោសិកាមិនឱ្យទទួលរងនូវការបំផ្លាញ ហើយជួយការពារថ្លើមថែមទៀតផង។
6- បន្ថយជាតិស្ករនៅក្នុងឈាម ៈ បច្ចុប្បន្ននេះមានការស្រាវជ្រាវរកឃើញថា ត្រកួនមានសារធាតុស្រដៀងនឹង Insulin ដែលមានសមត្ថភាពជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម និងជួយបន្ថយការស្រូបយកសារធាតុចិញ្ចឹមរបស់ក្លុយកូសនៃរាងកាយបាន។ ដូច្នេះអ្នកជំងឺទឹកនោមផ្អែម គួរតែទទួលទានត្រកួនជារៀងរាល់ថ្ងៃ ដើម្បីជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម។
7- ជួយសម្រកទម្ងន់ ៈ ជាប្រភេទបន្លែពណ៌បៃតង ដែលជាអាហារសម្រកទម្ងន់ដែលទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត វាមានបរិមាណអាហារសរសៃច្រើន មានកាល់ឡូរីទាប ទទួលទានហើយឆ្អែតបានថែមទៀតផង។
8- បញ្ចុះជាតិកូឡេស្តេរ៉ូល ៈ អាហារសរសៃ និងវីតាមីន ដែលមាននៅក្នុងត្រកួន ជាផ្នែកមួយដែលសំខាន់បំផុតក្នុងការបន្ថយសារជាតិកូឡេស្តេរ៉ូល និងទ្រីគ្លីសេរីដ (ខ្លាញ់អាក្រក់) ក្នុងរាងកាយបាន ទើបវាបានហុចផលល្អសម្រាប់ប្រព័ន្ធសរសៃឈាម និងបេះដូង។
9- ការពារជំងឺបេះដូង និងសរសៃឈាម ៈត្រកួនមានវីតាមីន A, វីតាមីន C, Beta និង Carotene ដែលជួយប្រឆាំងអ៊ុកស៊ីតកម្ម ហើយការពារកោសិកា ជួយកាត់បន្ថយសារជាតិកូឡេស្តេរ៉ូលការពារការកើតជំងឺបេះដូង គាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ក្រៅពីនោះ វាមានសារធាតុដែកមានសារសំខាន់ក្នុងការបង្កើតឈាមក្រហម និងមានម៉ាញ៉េស្យូមជួយកាត់បន្ថយសម្ពាធឈាមដែលជួយការពារមិនឱ្យកើតជំងឺបេះដូង។
10- ការពារជំងឺមហារីក ៈ នៅក្នុងត្រកួនមានសារធាតុចិញ្ចឹមជាង13ប្រភេទ ដែលវាប្រឆាំងអុកស៊ីតកម្ម និងការពារកោសិកាមិនឱ្យកើតជំងឺមហារីក ជាពិសេសជំងឺមហារីកពោះវៀនធំ ក្រពះ ស្បែក និងមហារីកសុដន់ជាដើម៕