ក្រសួងពាណិជ្ជកម្មវៀតណាម កាលពីសប្ដាហ៍កន្លង បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរដ្ឋចិន Chery Automobile បានយល់ព្រមសង់រោងចក្រដំឡើងរថយន្តអគ្គិសនីតម្លៃ 800 លានដុល្លារអាម៉េរិក នៅប្រទេសវៀតណាម តាមរយៈក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាមួយនៅក្នុងស្រុក។
Omoda & Jaecoo របស់ Chery នឹងបង្កើតក្រុមហ៊ុនបណ្ដាក់ទុនរួម ជាមួយនឹង Geleximco ដែលមានទីស្នាក់ការនៅវៀតណាម ដើម្បីគ្រប់គ្រងរោងចក្រខាងលើ។
ដំណាក់កាលសាងសង់ដំបូង គ្រោងនឹងបញ្ចប់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2026៕