ដូចដែលយើងបានដឹងតាំងពីអំឡុងពេលបង្ហាញខ្លួនហើយថា Apple ប្រកាសឈ្មោះហៅរបស់ Apple ស៊េរីថ្មីថា Apple ten ដោយសារស្ថិតក្នុងឋានៈជា Apple ស៊េរីអាយុគ្រប់1ទសវត្សរ៍ ទន្ទឹមគ្នានឹង iPhone 8 និង iPhone8 Plus ដែលទោះជាក្នុងផ្លូវទិចនិកវិញ លក្ខណៈសម្បត្តិដែលចេញមកនោះ យើងអាចប្រាប់បានថា វាគួរតែជា iPhone 7s និង iPhone 7s Plus ច្រើនជាងក៏ដោយ។ ដូច្នេះនៅពេល Apple បង្ហាញផលិតផលចេញមកបែបនេះហើយ ក៏មានន័យថា Apple មានចេតនាឈានរំលងឈ្មោះរបស់ iPhone 9 ទៅហើយឬយ៉ាងណា?
ប្រភពព័ត៌មាន The Verge បានផ្តល់បទវិភាគមួយដ៏គួរឱ្យចាប់អារម្មណ៍ថា អ្វីៗទាំងអស់នោះគឺមកពីយុទ្ធសាស្ត្រទីផ្សារដ៏ឈ្លាសវៃរបស់Apple ដែលជ្រើសរើសប្រើឈ្មោះរបស់ iPhoneX តាំងពីក្នុងអំឡុងពេលពិធីសម្ពោធបង្ហាញខ្លួន និងធីហ្ស៊ើរ៍ផ្សេងៗដើម្បីឱ្យអ្នកប្រើប្រាស់បានដឹងថា វាមានភាពពិសេសខ្លាំងជាងស៊េរី iPhone 8។
ទោះជាក្នុងផ្នែកទិចនិក ពួកគេនឹងបញ្ចេញសំឡេង iPhone X ថាជា iPhone ten ក៏ដោយ តែក៏អ្នកប្រើប្រាស់នឹងហៅ iPhone ស៊េរីនេះថាជា iPhone X តាំងពីមុនរួចមកហើយ និងមូលហេតុសំខាន់ដែល Apple មិនប្រើឈ្មោះថា iPhone ten តែម្ដងទៅនោះ គឺដោយសារថា បើសិនជាធ្វើបែបនោះ iPhone 8 និង iPhone8 Plus នឹងក្លាយជាទំនិញដែលចាស់ជាង iPhone10 ភ្លាមតែម្ដងហ្នឹងឯង។
ប្រាកដណាស់ថា ល្បិចខាងទីផ្សារទាំងនេះមិនមែនជារឿងថ្មីនោះទេ ព្រោះកាលពីពេលមុននេះ Microsoft ក៏ធ្លាប់បានធ្វើរួចមកហើយក្នុងការបង្ហាញខ្លួន Windows 10 ដែលពួកគេក៏បានរំលង Windows 9 ចោលដូចគ្នា ដែលការជ្រើសរើសធ្វើបែបនេះ គឺដើម្បីជាចិត្តសាស្ត្រឱ្យអតិថិជនដែលកំពុងប្រើ Windows 7 នោះ មានអារម្មណ៍ថា Windows ដែលខ្លួនឯងកំពុងប្រើនេះ វាចាស់ហើយ និងត្រូវប្រញាប់អាប់ហ្ក្រេតទៅប្រើ Windows 10 ហ្នឹងឯង។
នៅពេលពិចារណាពីផ្នត់គំនិតខាងលើនោះហើយ វាជារឿងមួយដែលអាចទៅរួចខ្លាំងណាស់ថា iPhone 9 អាចនឹងមិនបានត្រូវរំលងចោលរហូតទៅនោះទេ តែអាចនឹងត្រូវប្រើជាមួយ iPhone ថ្មីណាមួយក្នុងឆ្នាំ2018ខាងមុខនេះ៕