LSST 3,200 megapixel ត្រូវបានអភិវឌ្ឍដោយមន្ទីរពិសោធន៍ជាតិបង្កើនល្បឿន SLAC របស់សហរដ្ឋអាម៉េរិក គឹជាកាមេរ៉ាឌីជីថល់ធំជាងគេបង្អស់លើពិភពលោក។ វានឹងត្រូវបានដំឡើងនៅឯស្ថានីយសង្កេត Vera C. Rubin នៅប្រទេសស៊ីលី។
បេសកកម្មរបស់ LSST
- ស្រាវជ្រាវអាថ៌កំបាំងនៃវត្ថុធាតុ និងថាមពលងងឹតក្នុងចក្រវាល ដែលមានភាគច្រើននៅក្នុងចក្រវាល ប៉ុន្តែមិនអាចមើលឃើញដោយភ្នែកទទេ។
- វាក៏នឹងតាមដានកាឡាក់ស៊ីរាប់ពាន់លាន ផ្កាយប្រហែល 17 ពាន់លានដួងក្នុងកាឡាក់ស៊ីមេលគីវ៉េ និងវត្ថុអវកាសរាប់ពាន់លានក្នុងប្រព័ន្ធព្រះអាទិត្យ។
- កាមេរ៉ានេះក៏អាចសង្កេតមើលបាតុភូតអវកាសនានា មានដូចជា ការផ្ទុះផ្កាយ ការរីកមាឌរបស់ចក្រវាលជាដើម។
សមត្ថភាពរបស់ LSST
- ទំហំធំ៖ ប៉ុនកូនរថយន្ត និងមានទម្ងន់ 3 តោន។
- សមត្ថភាពសង្កេត៖ លម្អិតដល់ថ្នាក់ អាចមើលឃើញកូលគោលពីចម្ងាយ 24 គីឡូម៉ែត្រ។.
- សមត្ថភាពថតូប៖ អាចថតទិដ្ឋភាពផ្ទៃមេឃ ដើម្បីតាមដានការប្រែប្រួលក្នុងរង្វង់ 10 ឆ្នាំ។
- កាមេរ៉ា LSST គ្រោងនឹងត្រូវបានដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ និងត្រូវបានរំពឹងថា នាំមកនូវរបកគំហើញថ្មីៗស្ដីពីចក្រវាល។