យោងតាមធនាគារពិភពលោក (WB) កំណើនសេដ្ឋកិច្ចអាស៊ីឆ្នាំនេះ ត្រូវបានព្យាករថា នឹងយឺតជាងឆ្នាំកន្លង ប៉ុន្តែនៅតែមានសក្ដានុពលខ្លាំង។
ល្បឿននៃកំណើនសេដ្ឋកិច្ចគ្រោងនឹងថយចុះពី 5.1% ក្នុងឆ្នាំ 2023 មកនៅត្រឹម 4.5% ក្នុងឆ្នាំ 2024 ទាបជាងបើធៀបនឹងដំណាក់កាលមុនកូវីដ-19។ បើទោះនៅតែខ្ពស់ជាងបណ្ដាតំបន់ដទៃ ប៉ុន្តែអាស៊ីក៏នៅតែមិនទាន់សម្រេចបានដូចទៅនឹងសក្ដានុពលរបស់ខ្លួន។
ប្រទេសចិនដែលជាខឿនសេដ្ឋកិច្ចធំជាងគេនៅទ្វីបអាស៊ី បានកំណត់គោលដៅសម្រេចឱ្យបាន 5% ក្នុងឆ្នាំនេះ ទាបជាង បើធៀបនឹង 5.2% របស់ឆ្នាំកន្លង។ ប៉ុន្តែ WB ព្យាករថា GDP របស់ប្រទេសចិននឹងមានកំណើនត្រឹមតែ 4.5% ប៉ុណ្ណោះ។
មូលហេតុដែលនាំឱ្យសេដ្ឋកិច្ចអាស៊ីត្រូវបានព្យាករថានឹងមានកំណើនទាបដូច្នេះ ក៏ដោយសារកត្តាមួយចំនួន រួមមាន៖
- បំណុល
- រនាំងពាណិជ្ជកម្ម
- អស្ថិរភាពគោលនយោបាយ
- អតិផរណានៅសហរដ្ឋអាម៉េរិក
- ការប្រាក់ខ្ពស់
- ការថយចុះនៃភ្ញៀវទេសចរណ៍ចិន
- ការថយចុះនៃការវិនិយោគពីវិស័យឯកជន
ដំណោះស្រាយ
- ជំរុញផ្នែកហិរញ្ញវត្ថុ
- ជំរុញសុខុមាលភាពសង្គមឱ្យបានខ្លាំងក្លាជាងមុន
- បង្កើតគោលនយោបាយដែលជួយជំរុញការចំណាយ
- លុបបំបាត់រនាំងពាណិជ្ជកម្ម
- កែលម្អហេដ្ឋារចនាសម្ព័ន្ធ
- កែទម្រង់វិស័យអប់រំ
ការសន្និដ្ឋាន
សេដ្ឋកិច្ចអាស៊ី កំពុងជួបឧបសគ្គច្រើន ប៉ុន្តែនៅតែមានសក្ដានុពលរីកចម្រើនយ៉ាងខ្លាំងក្លា។ បណ្ដាប្រទេសគួរតែអនុវត្តដំណោះស្រាយសមស្រប ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការផលិត។