ក្រុមហ៊ុនចិន BYD បានប្រកាសថា នឹងចាប់ផ្ដើមផលិតរថយន្តអគ្គិសនីនៅឯរោងចក្ររបស់ខ្លួនក្នុងប្រទេសថៃ ចាប់ពីត្រីមាសទីបី ឆ្នាំ 2024។ ប្រកាសនេះត្រូវបានធ្វើឡើងក្នុងគ្រាដែល BYD ចូលរួមព្រឹត្តិការណ៍ពិព័រណ៍រថយន្តអន្តរជាតិបាងកកលើកទី 45 ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី 27 ខែមីនា ដល់ថ្ងៃទី 7 ខែមេសា ឆ្នាំ 2024។
BYD មិនត្រឹមតែបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅប្រទេសថៃនោះទេ តែក៏កំពុងសង់រោងចក្រដំឡើងរថយន្តនៅប្រទេសហុងគ្រី និងប្រេស៊ីលផងដែរ។ ការផលិតរថយន្តអគ្គិសនីក៏បានចាប់ផ្ដើមនៅឯរោងចក្ររបស់ BYD ក្នុងប្រទេសអ៊ូសបេគីស្ថាន កាលពីដើមឆ្នាំនេះ។
ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងបង្កើតរោងចក្រថ្មីនៅប្រទេសមួយចំនួន ក្រុមហ៊ុន BYD ក៏បានពន្យារពេលនៃការសង់រោងចក្ររបស់ខ្លួននៅក្នុងប្រទេសមួយចំនួន ក្នុងនោះមានដូចជា វៀតណាមជាដើម៕