Deep Sea Dreamer ដែលជានាវាទេសចរណ៍កូនកាត់នាវាមុជទឹកប្រភេទប្រណិត ត្រូវបានគេរំពឹងថា នឹងនាំមកនូវបទពិសោធន៍ក្រោមផ្ទៃទឹកដ៏អស្ចារ្យសម្រាប់អតិថិជន។
នាវា Deep Sea Dreamer មានបណ្ដោយ 33 ម៉ែត្រ អាចបរលើផ្ទៃទឹក និងអាចមុជក្រោមទឹកជម្រៅរហូតដល់ 100 ម៉ែត្រ។ នាវានេះអាចដាក់មនុស្សបាន 6 នាក់ និងមានបង្អួចជាច្រើន អនុញ្ញាតឱ្យភ្ញៀវគយគន់សម្រស់ដ៏ស្រស់ស្អាតរបស់ជីវិតក្រោមផ្ទៃទឹកសមុទ្រ។
នាវានេះបំពាក់ប្រព័ន្ធរុញច្រានកូនកាត់ប្រេងម៉ាស៊ូត-អគ្គិសនី ក្នុងនោះរួមមានម៉ាស៊ីន Cummins ពីរគ្រឿង ម៉ូទ័រអគ្គិសនីមួយគ្រឿង និងប្រព័ន្ធកំណត់ទិសចំនួន 10 ផងដែរ។
បើសិនប្រើប្រាស់អគ្គិសនីទាំងស្រុង Deep Sea Dreamer អាចធ្វើដំណើរបាន 161 គីឡូម៉ែត្រ។ ល្បឿនអតិបរមារបស់វាគឺ 18.5 គីឡូម៉ែត្រ/ម៉ោង ខណៈដែលល្បឿនធម្មតាគឺ 11 គីឡូម៉ែត្រ/ម៉ោង។ នៅពេលមានថាមពលពេញលេញ នាវានេះអាចធ្វើដំណើរបាន 11,112 គីឡូម៉ែត្រ និងចតក្រោមផ្ទៃទឹករហូតដល់ 7 ថ្ងៃ។
តាមការគណនា ការផលិតនាវា Deep Sea Dreamer របស់ Kozloff នឹងត្រូវចំណាយប្រហែល 250 លានដុល្លារអាម៉េរិក៕