ប្រទេសថៃ និងហ្វ៊ីលីពីន កំពុងរៀបផែនការស្ថាបនារោងចក្រផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអែរដំបូងនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។
យោងតាមទំព័រ Nikkei Asia នៅក្នុងខែកញ្ញាឆ្នាំនេះ ប្រទេសថៃនឹងប្រកាសឱ្យដឹងអំពីគម្រោងថាមពលជាតិសម្រាប់ដំណាក់កាលពីពេលនេះដល់ឆ្នាំ 2037 ក្នុងនោះ ប្រទេសនេះគ្រោងនឹងដំឡើងរោងចក្រប្រតិកម្មម៉ូឌុលខ្នាតតូច (Small Modular Reactor – SMRs)។
មេដឹកនាំរដ្ឋាភិបាលថៃ លោក Thavisin បានពិនិត្យអំពីលទ្ធភាពសាងសង់រោងចក្រថាមពលនុយក្លេអែរ ជាមួយនឹងរដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក នៅបាងកក កាលពីថ្ងៃទី 14 មីនា។
ប្រទេសថៃ កំពុងតែជំរុញការអភិវឌ្ឍថាមពលនុយក្លេអែរ ក្នុងកាលៈទេសៈដែលអណ្ដូងរ៉ែឧស្ម័នធម្មជាតិរបស់ប្រទេសនេះ កាន់តែខើចទៅៗ ខណៈដែលថៃ បានសន្យាដោយកំណត់គោលដៅធ្វើឱ្យមានតុល្យភាពកាបូននៅត្រឹមឆ្នាំ 2050។
ចំណែកហ្វ៊ីលីពីនវិញ ក៏កំពុងប្រឈមមុខនឹងឧបសគ្គដូចទៅនឹងប្រទេសថៃ។ ទីក្រុងម៉ានីល ក៏រៀងផែនការបង្កើតស្ថានីយថាមពលនុយក្លេអែរពាណិជ្ជកម្មមួយនៅឆ្នាំ 2030 ទន្ទឹមនឹងការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍ SMRs។ ក្រុមហ៊ុន NuSclae Power របស់អាម៉េរិក មានគម្រោងវិនិយោគ 7.5 ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រប្រតិកម្មនុយក្លេអែរនៅហ្វ៊ីលីពីន។