អាជ្ញាធរថៃ កំពុងតែបង្កើនការតាមរកពលករបរទេសខុសច្បាប់ នៅទូទាំងប្រទេស។
សមត្ថកិច្ចថៃអះអាងថា មូលហេតុនៃការរឹតបន្តឹងនេះគឺដើម្បីការពារការងារសម្រាប់ពលរដ្ឋថៃ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងពលករបរទេស។
បន្ទាប់ពីបានចាប់ផ្ដើមការងារនេះ អាជ្ញាធរថៃបានត្រួតពិនិត្យជនបរទេសជាង 300,000 នាក់ ក្នុងនោះបានរកឃើញជាង 1,600 នាក់ ជាពលករខុសច្បាប់។
យោងតាមគោលការណ៍ច្បាប់ប្រទេសនេះ ពលករខុសច្បាប់នឹងត្រូវបានពិន័យពី 5,000 ដល់ 50,000 បាត និងត្រូវចាប់បញ្ជូនត្រឡប់ទៅកាន់ប្រទេសដើម ហាមចូលប្រទេសថៃរយៈពេលពីរឆ្នាំ។
ចំណែកនិយោជកដែលប្រើប្រាស់ពលករបរទេសខុសច្បាប់ នឹងត្រូវពិន័យពី 10,000 ដល់ 100,000 បាត។ នៅពេលរំលោភច្បាប់នេះពីរដង នឹងត្រូវដាក់ពន្ធនាគារមិនលើសពីមួយឆ្នាំ ហើយត្រូវបង់ប្រាក់ពិន័យពី 50,000 ដល់ 200,000 បាត/ពលករម្នាក់ និងហាមប្រើប្រាស់ពលករបរទេសបីឆ្នាំ។