អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនចិន Xiaomi នាថ្ងៃនេះ បានឱ្យដឹងថា គោលដៅរបស់លោកសម្រាប់រថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន គឺវានឹងជា «រថយន្តស្អាតបំផុត ងាយស្រួលបើកបរបំផុត និងឆ្លាតវៃបំផុត» ហើយមានតម្លៃក្រោម 69,424 ដុល្លារអាម៉េរិក។
នៅថ្ងៃទី 28 ខាងមុខ Xiaomi នឹងប្រកាសតម្លៃជាផ្លូវការ ហើយក៏ចាប់ផ្ដើមទទួលការបញ្ជាទិញសម្រាប់រថយន្តអគ្គិសនី SU7។
លោក Lei Jun ដែលជា CEO របស់ Xiaomi បានអួតថា SU7 មានបច្ចេកវិទ្យាដែលអាចបង្កើនល្បឿនបានល្អជាងរថយន្តអគ្គិសនី Tesla របស់អាម៉េរិក និង Porsche របស់អាល្លឺម៉ង់ទៅទៀត។