ថ្មីៗនេះ រថយន្តមន្ត្រីមួយរូបរបស់ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា ចាប់ពីឆ្នាំ 2026 ក្រុមហ៊ុនចិន BYD នឹងផលិតរថយន្តអគ្គិសនីនៅប្រទេសនេះ។
Luhut Panjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ កាលពីថ្ងៃទី 20 មីនា បានបង្ហោះសារលើគណនី Instagram របស់ខ្លួន ឱ្យដឹងថា BYD គ្រោងនឹងប្រារព្ធពិធីសម្ពោធបើកការដ្ឋានសាងសង់រោងចក្រមួយក្នុងទឹកដីឥណ្ឌូណេស៊ី នៅខែកក្កដាខាងមុខ។
រដ្ឋមន្ត្រីរូបនេះបន្ថែមថា BYD បានដាក់គោលដៅផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅឥណ្ឌូណេស៊ី ចាប់ពីដើមឆ្នាំ 2026។
កាលពីខែមករា រដ្ឋមន្ត្រីសេដ្ឋកិច្ចឥណ្ឌូណេស៊ី ក៏ធ្លាប់បានឱ្យដឹងថា BYD មានគម្រោងវិនិយោគ 1.3 ពាន់លានដុល្លារ ដើម្បីសង់រោងចក្រដែលអាចផលិតរថយន្តអគ្គិសនីបាន 150,000 គ្រឿង/ឆ្នាំ នៅប្រទេសនេះ។
ចំណែកខាង BYD ក៏បានប្រាប់ថា កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការផលិតរថយន្តអគ្គិសនីរបស់ខ្លួន ហើយថា នឹងបង្កើតបណ្ដាញលក់រាយរហូតដល់ 50 ទីតាំង នៅចុងឆ្នាំ 2024។