បន្ទាប់ពីបានយកឈ្នះរុស្ស៊ីកាលពីឆ្នាំ 2018 មកដល់បច្ចុប្បន្ន សហរដ្ឋអាម៉េរិកនៅតែជាប្រទេសនាំមុខគេក្នុងការផលិតប្រេងពីអណ្ដូងរ៉ែ នៅក្នុងពិភពលោក និងពង្រីកគម្លាតនៅក្នុង top 3 ផងដែរ។
ទិន្នន័យរបស់ស្ថាប័នព័ត៌មានថាមពលអាម៉េរិក (EIA) ឱ្យដឹងថា បរិមាណប្រេងបានពីរ៉ែដែលផលិតក្នុងឆ្នាំ 2023 ឡើងដល់ 12.9 លានធុងក្នុងមួយថ្ងៃ ច្រើនជាង អារ៉ាប៊ីសាអូឌីត និង រុស្ស៊ី ហើយក៏បំបែកកំណត់ត្រាឆ្នាំ 2022 ដែលផលិតបានត្រឹមតែ 12.3 លានធុង/ថ្ងៃ។
«សហរដ្ឋអាម៉េរិក បានផលិតប្រេងឆៅច្រើនជាងប្រទេសណាៗទាំងអស់ នៅក្នុង 6 ឆ្នាំជាប់ៗគ្នាកន្លងទៅនេះ» EIA បញ្ជាក់ដូច្នេះ។
បច្ចុប្បន្ន ដោយសារតែ សហរដ្ឋអាម៉េរិក មិនមែនជាសមាជិករបស់អង្គការបណ្ដាប្រទេសនាំចេញប្រេងឆៅ (OPEC) ប៉ុន្តែរួមចំណែកក្នុងបរិមាណយ៉ាងច្រើន ទើប OPEC និង OPEC+ ត្រូវជួបការលំបាកនៅក្នុងការកំណត់តម្លៃប្រេងក្នុងទីផ្សារពិភពលោក ទៅតាមចិត្តចង់របស់ខ្លួន។ ប្រការនេះធ្វើឱ្យ OPEC+ ត្រូវកាត់បន្ថយការផលិតដោយខ្លួនឯង ដើម្បីរក្សាតម្លៃប្រេងមិនឱ្យធ្លាក់ថ្លៃខ្លាំង។