BYD កំពុងអភិវឌ្ឍកំណែចាស់នៃរថយន្តអគ្គិសនីរបស់ខ្លួន។ ពេលនេះ ដល់វេន Frigate ដែលជា SUV លំដាប់កំពូលរបស់គ្រួសារ Ocean ដែលត្រូវបានកែលម្អ។
កាលពីថ្ងៃទី 18 មីនា BYD បានបង្ហាញកំណែថ្មីរបស់ SUV Frigate 07 និងមានឈ្មោះថា Frigate 07 Glory Edition។ កំណែថ្មីនេះមានតម្លៃចាប់ពី 24,980 ដុល្លារអាម៉េរិក។
ទំហំរូបរាងរបស់ Frigate 07 Glory Edition មិនប្រែប្រួល ពោលគឺ មានបណ្ដោយ ទទឹង និងកម្ពស់ជាបន្ទាប់គឺ 4,820, 1,920 និង 1,750 មិល្លីម៉ែត្រ។ ចំណែកប្រវែងបណ្ដោយជាមូលដ្ឋានគឺ 2,820 មិល្លីម៉ែត្រ។
BYD លក់រថយន្តអគ្គិសនីបាន 122,311 គ្រឿងក្នុងខែកុម្ភៈ 2024។ ក្រុមហ៊ុននេះកំពុងជំរុញការបន្ទាន់សម័យរថយន្តអគ្គិសនីរបស់ខ្លួន ដោយសង្ឃឹមថា នឹងអាចពន្លឿនដំណើរការដណ្ដើមយកចំណែកទីផ្សាររបស់រថយន្តអគ្គិសនី ពីរថយន្តប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង។