ដោយសារតែមានការបារម្ភអំពីការប្រែប្រួលអាកាសធាតុ រថយន្តអគ្គិសនីកំពុងទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងពីសំណាក់អ្នកប្រើប្រាស់ រដ្ឋាភិបាល ក្រុមហ៊ុន និងអ្នកវិនិយោគនៅទូទាំងសកលលោក។
នៅតំបន់អាស៊ីអាគ្នេយ៍ ទីផ្សាររថយន្តអគ្គិសនីនៅមានភាពក្មេងខ្ចីនៅឡើយ ដោយរួមចំណែកមិនដល់ 2% នៃរថយន្តអគ្គិសនីទូទាំងពិភពលោក។ ក៏ប៉ុន្តែ ការសិក្សាស្រាវជ្រាវមួយរបស់អង្គការ EY បង្ហាញថា ចំនួនរថយន្តអគ្គិសនីនៅក្នុងប្រទេសចំនួន 6 ក្នុងតំបន់នេះ ដែលរួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ សិង្ហបុរី ហ្វ៊ីលីពីន និងវៀតណាម នឹងបានឃើញកំណើនទ្វេគុណជារៀងរាល់ឆ្នាំ ដោយនឹងសម្រេចបានពី 16 ទៅ 39% ក្នុងដំណាក់កាលពីឆ្នាំ 2021 ដល់ 2035។
យោងតាមអង្គការ EY ប្រាក់ចំណូលប្រចាំឆ្នាំនៃវិស័យរថយន្តអគ្គិសនីក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងដំណាក់កាលខាងលើ គ្រោងនឹងសម្រេចបានពី 80 ទៅ 100 ពាន់លានដុល្លារអាម៉េរិក ខ្ពស់ជាងឆ្ងាយបើធៀបនឹង 2 ពាន់លានដុល្លារក្នុងឆ្នាំ 2021។
ការកើនឡើងនៃចំនួនយានយន្តអគ្គិសនីនេះ គ្រោងនឹងកើតមានចំពោះយានយន្តអគ្គិសនីទាំងបីប្រភេទ រួមមាន រថយន្តទេសចរណ៍ រថយន្តពាណិជ្ជកម្ម និងទោ/ត្រីចក្រយានយន្ត។