រថយន្តគំរូដំបូងដែលត្រូវបានសហការផលិតដោយក្រុមហ៊ុន Huawei និង BAIC BluePark (SHA: 600733) ដែលជាសាខាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់សាជីវកម្មរថយន្តប៉េកាំង (BAIC Group) គ្រោងនឹងបង្ហាញវត្តមាននៅក្នុងពិព័រណ៍រថយន្តប៉េកាំង នៅថ្ងៃទី 20 តុលាឆ្នាំនេះ។
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) កាលពីថ្ងៃទី 12 មីនា បានបង្ហាញបញ្ជីឈ្មោះបណ្ដារថយន្តគំរូថ្មីបំផុតដែលនឹងត្រូវបានអនុញ្ញាតឱ្យលក់ដើម្បីប្រមូលមតិពីអ្នកប្រើប្រាស់ ក្នុងនោះក៏មាន Stelato S9 ផងដែរ។
រថយន្តនេះត្រូវបានផលិតដោយក្រុមហ៊ុន BAIC BluePark និងត្រូវបានហៅថា Xiangjei S9 ហើយមានស្លាកសញ្ញាពាណិជ្ជកម្ម Stelato នៅផ្នែកខាងក្រោយ។
BAIC BluePark ឱ្យដឹងថា ខ្លួនកំពុងសហការជាមួយ Huawei ដើម្បីអភិវឌ្ឍយីហោថ្មីមួយដែលមានឈ្មោះថា Xiangjei (នៅក្នុងភាសាចិន)។ ព័ត៌មាននៅលើឯកសារដែលបានបញ្ជូនទៅកាន់ស្ថាប័នមានសមត្ថកិច្ចបង្ហាញថា ឈ្មោះផ្លូវការជាភាសាអង់គ្លេសរបស់ Xiangjie គឺ Stelato។
Stelato S9 គឺជារថយន្តប្រភេទសេដាន ដំណើរការដោយអគ្គិសនី។ រថយន្តនេះនឹងមាន 3 កំណែសម្រាប់ជ្រើសរើស រួមមាន 2 កំណែមានម៉ាស៊ីន 1 គ្រឿង និងមួយកំណែមានម៉ាស៊ីនពីរគ្រឿង។