យោងតាមតួលេខរបស់អគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញទំនិញវៀតណាមទៅកាន់ទីផ្សារប្រទេសចិន នៅក្នុងខែមករា ឆ្នាំ 2024 សម្រេចបានជាង 4.5 ពាន់លានដុល្លារអាម៉េរិក ថយចុះ 18.7% បើធៀបនឹងខែធ្នូ 2023 និងកើន 17.6% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំមុន។
នាំមុខគេនៅក្នុងចំណោមទំនិញនាំចេញក្នុងខែមករា 2024 គឺកុំព្យូទ័រ ផលិតផលអេឡេចត្រូនិច និងគ្រឿងបន្លាស់ ដោយសម្រេចបាន 852.9 លានដុល្លារ រួមចំណែក 18.7% នៃទំនិញនាំចេញសរុប។ បន្ទាប់មកគឺទូរស័ព្ទ និងគ្រឿងបន្លាស់ ដោយសម្រេចបានជាង 734 លានដុល្លារ រួមចំណែក 16.1% នៃផលិតផលនាំចេញសរុប។
ឆ្នាំ 2024 វៀតណាមនៅតែចាត់ទុកប្រទេសចិនជាទីផ្សារនាំចេញសំខាន់របស់កសិផល ដោយសង្ឃឹមថា ការនាំចេញប្រភេទទំនិញនេះនឹងកើនឡើងខ្ពស់។